(ភ្នំពេញ)៖ ក្រុមហ៊ុន Truly Nolen ជាក្រុមហ៊ុនមួយដែលមានការលូតលាស់ និងរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងវិស័យសេវាកម្មកម្ចាត់សត្វល្អិត។ Truly Nolen ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ១៩៣៨ ហើយបច្ចុប្បន្នមាន ១០០ទីតាំង នៅក្នុងសហរដ្ឋអាមេរិក និងជាង ៣០០ទីតាំង ទូទាំងពិភពលោកក្នុងចំណោម ៦៦ប្រទេស ដែលរួមបញ្ចូលទាំងប្រទេសកម្ពុជា ដែលត្រូវបានសម្ពោធ ដាក់ដំណើរការជាផ្លូវការ ក្នុងការផ្តល់សេវាកម្ចាត់សត្វល្អិត នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ នាសណ្ឋាគារ Cambodiana។

Truly Nolen ត្រូវបានគេទទួលស្គាល់នូវបច្ចេកវិទ្យាទំនើបឈានមុខគេ លើផ្នែកសេវាកម្ម កម្ចាត់សត្វល្អិត ក្នុងពិភលោក ហើយបុគ្គលិកទាំងអស់ទទួលបានការហ្វឹកហាត់ នូវជំនាញយ៉ាងច្បាស់លាស់ មុនពេលបំរើការងារដែលអាចផ្តល់ផលប្រយោជន៍ច្រើនដល់សង្គម និងកាត់បន្ថយការខូចខាត ដែលបណ្តាលមកពីបញ្ហាសត្វល្អិត។

ក្នុងឱកាសសម្ពោធ ដាក់ជាផ្លូវការ ការនាំយកនូវកម្មវិធីកម្ចាត់សត្វល្អិត លំដាប់ពិភពលោកមកកម្ពុជា ត្រូវបានលោក ចាន់ សុភា នាយកគ្រប់គ្រង ក្នុងប្រទេសឱ្យដឹងថា ការនាំយកនូវ Franchise Truly nolen មកប្រទេសកម្ពុជានេះ ដោយផ្អែកលើស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច ជំរុញឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដូចជា វិស័យទេសចរណ៍ វិស័យអចលនទ្រព្យផ្សេងៗ ដូច្នេះតម្រូវការនៅក្នុងការប្រើប្រាស់ សេវាកម្ចាត់សត្វល្អិត ទាំងនៅមុនពេលសាងសង់ និងក្រោយពេលសាងសង់ មានការកើនឡើង ដែលជាហេតុនាំឱ្យក្រុមហ៊ុនជំនាញ ក្នុងការគ្រប់គ្រង់សត្វល្អិត បានត្រៀមខ្លួនជាស្រេច ក្នុងការបម្រើសេវាកម្ម កម្ចាត់សត្វល្អិតនេះ ទៅដល់ប្រជាពលរដ្ឋ ឬអតិថិជនទូទាំងប្រទេសកម្ពុជា។

ការនាំយកនូវ Franchise Truly nolen មកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណង ឱ្យប្រជាជនទាំងអស់បានដឹងថា តារយៈ Truly Nolen ដែលជា Franchine បរទេស ផ្នែកកម្ចាត់សត្វល្អិត គឺមានជំនាញច្បាស់លាស់ ក្នុងការកម្ចាត់សត្វល្អិតដូចជា៖ សត្វមូស ក្ទួយ ក្រឡាត ស្រមោច កណ្ឌៀរ ជាដើមនេះមកកម្ពុជា។

លោក ចាន់ សុភា បានបន្ថែមទៀតថា មុននឹងឈានចូល ការសម្ពោធឱ្យប្រើប្រាស់ Truly Nolen នេះ លោកទទួលបានបទពិសោធន៍ ពាក់ព័ន្ធនឹងសេវា Pest Control ប្រហែលជា៥ឆ្នាំមកហើយ ទើបលោកជឿជាក់យ៉ាងថា ក្រុមហ៊ុននឹងបម្រើសេវាកម្ម ប្រកបដោយជំនាញ និងវិជ្ជាជីវៈ។

តាមរយៈការសិក្សា មុននឹងឈានដល់ការនាំយកនូវ Franchise ជាមួយ Truly Nolen នេះ លោក ចាន់ សុភា បានឱ្យដឹងទៀតថា លោកបានមើលឃើញនូវកម្មវិធីជាច្រើន ដូចជាការអប់រំបណ្តុះបណ្តាលផ្នែក Pest Control ច្បាស់លាស់ មានប្រព័ន្ធ System ល្អក្នុងការគ្រប់គ្រង ក្នុងការកម្ចាត់សត្វល្អិតមានការ Training Online ដល់ភ្នាក់ងារ ក៏ដូចជាអតិថិជន ឱ្យបានយល់ច្បាស់ នូវអ្វីដែលជា Pest Control ហើយកត្តាទាំងអស់នេះ ហើយទើបក្រុមហ៊ុន សម្រេចជ្រើសរើស Truly Nolen មកកម្ពុជា៕