(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជាអាចរក្សាសន្តិភាព របស់ខ្លួនបានគង់វង្ស និងបន្តអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែរុងរឿងបន្ថែមទៀត។

តាមរយៈ Facebook ដែលបង្ហោះនៅថ្ងៃទី១៨​​ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋមន្រ្តីការជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះថា៖ «ខ្ញុំក៏កាន់តែសង្ឃឹមថា កម្ពុជាអាចរក្សាសន្តិភាពរបស់ខ្លួនបានគង់វង្ស និងបន្តអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីសម្រួលដល់ការរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែរុងរឿងបន្ថែមទៀត»

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀត បាញ់ ក៏លើកឡើងពីទុក្ខលំបាកវេទនារបស់ប្រជាជនដែលកំពុងរងនូវភាពអត់ឃ្លានដោយសារសង្គ្រាម ដ៏រ៉ាំរោះរ៉ៃផងដែរ។

ជាមួយគ្នានេះសម្តេចពិជ័យសេនា សង្ឃឹមថា សង្គ្រាមនៅតាមបណ្តាប្រទេសនានានឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប អាចទទួលបាននូវជីវិតដែលពោរពេញដោយសុខសន្តិភាព៕