(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការរៀបចំវេទិកា «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០១៩។

វេទិកាស្ដីពី «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ» រៀបចំឡើងដើម្បីផ្សព្វផ្សាយ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់សិស្សានុសិស្ស, យុវជន, មាតាបិតា, អាណាព្យាបាល និងសាធារណជនឲ្យយល់ច្បាស់ពីសារៈសំខាន់នៃ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវីជ្ជាជីវៈ និងបង្កើនការចុះឈ្មោះចូលរៀន ក្នុងប្រព័ន្ធនេះឲ្យបានខ្ពស់ស្របតាម តម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខាងក្រោម៖