(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៣២០គ្រឿង រកឃើញល្មើសច្បាប់ ៤៧៩គ្រឿង (ម៉ូតូ៨៦%) អប់រំ ១១៧គ្រឿង និងផាកពិន័យ ៣៦២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី៥ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន ១,៥០៨គ្រឿង, អប់រំ ១០៥គ្រឿង និងផាកពិន័យ ៣៦២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១៤,៨០៥គ្រឿង រកឃើញយានយន្តល្មើស ៣,០៤៩គ្រឿង (ម៉ូតូ៨៣%) ក្នុងនោះអប់រំ ១,០៥៦គ្រឿង និងផាកពិន័យ ១,៩៩៣គ្រឿង៕