(ភ្នំពេញ)៖ ដោយមើលឃើញបញ្ហាជាច្រើននៅក្នុងវិស័យដីធ្លី ជាពិសេសអ្នកគួកជេដីធ្លី ឬអន្តរការីតែងតែមានបញ្ហា នៅក្នុងរបររបស់ខ្លួន លោកអេង លាភា អ្នកជំនាញវិស័យអចលនទ្រព្យ និងជាទីប្រឹក្សាអន្តរជាតិ បានបញ្ចេញស្នាដៃនិពន្ធដែលមានចំណងជើងថា «ក្បាច់គួកជេដីធ្លីបានលាភ» ដែលជាស្នាដៃដំបូងបង្អស់ក្នុងវិស័យដីធ្លី ដើម្បីធ្វើយ៉ាងណាជួយសម្រួលដល់អ្នកគួកជេដីធ្លី ឬអន្តរការី ក្នុងវិស័យអចលនទ្រព្យ ឲ្យមានភាពងាយស្រួល នៅក្នុងការប្រកបរបរទទួលទានរបស់ខ្លួន ហើយអ្វីដែលសំខាន់នោះ ដើម្បីដោះស្រាយជម្លោះ និងការពារផលប្រយោជន៍គ្រប់ភាគីក្នុងវិស័យដីធ្លី។

បើទោះបីកម្ពុជាមានអ្នកជំនាញលើវិស័យដីធ្លីជាច្រើន ប៉ុន្តែមិនមានអ្នកជំនាញណាមួយបានបោះពុម្ពចេញជាស្នាដៃដើម្បីជួយដោះស្រាយបញ្ហាទៅដល់អ្នកគួរ ឬក៏អន្តរការីក្នុងវិស័យដីធ្លីនោះទេ។ លោកហេង លាភា បានសង្កត់ធ្ងន់ថា ស្នាដៃរបស់លោកនេះ គឺជួយសម្រួលដល់អ្នកប្រកបមុខរបរគួកជេដីធ្លីទាំងអស់ មិនថាផ្ទះល្វែងមិនថាអ្នកប្រកបរបរទទួលទានក្នុង ការលក់ខុនដូ ឬក៏អ្នកលក់ដីឡូតិ៍ ឬក្រុមអ្នកដែលជាអន្តរការីរវាងអ្នកលក់ និងអ្នកទិញឬក៏ក្នុងចំណោមក្រុមអ្នកលក់ដូចគ្នានោះទេ។

លោកលាភា បានអះអាងថា សៀវភៅរបស់លោកនេះ គឺនឹងក្លាយទៅជាអាវុធមួយ ដើម្បីជួយដោះស្រាយបញ្ហានានាជាច្រើនរបស់អ្នកប្រកបរបរអន្តរការីឬក៏ភាសាសាមញ្ញហៅថាអ្នកគួកជេរ។

ស្នាដៃរបស់លោកមានមាតិការសំខាន់ៗចំនួន៨ ក្នុងនោះមានការស្វែងយល់ពីរបបគួកជេដីធ្លី ការស្វែងយល់មុនទទួលលក់ ការសិក្សាឲ្យល្អទើបលក់ ឯកសារនិងការចងទំនុកចិត្ត ការបង្កើតបណ្ដាញលក់ ការបិទលក់តែម្ដងហើយចុងក្រោយការចែកកម្រៃជើងសារ។ ចំណុចទាំងនេះគឺសុទ្ធសឹងតែជាចំណុចសំខាន់ៗសម្រាប់អ្នកដែលប្រកបមុខរបរគួកជេដីធ្លី។

ស្នាដៃរបស់លោកហេងលាភានេះ គឺខុសពីស្នាដៃដទៃទៀត ដោយសារតែមានគំរូលិខិតបញ្ជាក់ប្រគល់សិទ្ធិរវាងម្ចាស់ដីធ្លីនិងអ្នកគួរ កិច្ចព្រមព្រៀងការពារកម្រៃជើងសាររវាងម្ចាស់ដីនិងអ្នកគួកជេ កិច្ចព្រមព្រៀងរក្សាការសម្ងាត់មិនទាន់ការងារ កិច្ចព្រមព្រៀងសហការលើការទិញលក់ដី និងផ្ទះសំណាក់ជាដើម។ មួយវិញទៀតក៏មានដែរកិច្ចសន្យាកក់ប្រាក់ឬក៏ភាសាសាមញ្ញហៅថាកក់ប្រាក់ទ្រដៃ លិខិតទទួលនិងប្រគល់ប្រាក់ កិច្ចព្រមព្រៀងសហការសំរបសំរួលទិញលក់ដីឬផ្ទះ លិខិតបញ្ជាក់ចំណងជើងទិញនិង កិច្ចព្រមព្រៀងរួមស្ដីពីការអនុញ្ញាតឲ្យលក់របស់សាច់ញាតិជាដើម។

លោក អេង លាភា បានសង្កត់ធ្ងន់ថា មូលហេតុដែលលោកជ្រើសរើស យកចំណុចសំខាន់ៗទាំងនេះ គឺដោយសារតែលោកបានអង្កេតជាទូទៅ ចំពោះបញ្ហាដែលបានកើតឡើង ក្នុងរបរអ្នកគួកជេដីធ្លីពីព្រោះថា ពួកគាត់តែងតែជួបប្រទះនូវបញ្ហាមួយចំនួនដូចជាលក់គ្មានកម្រៃជើងសារ ឬត្រូវបានគេបោកប្រាស់ និងបញ្ហាសំខាន់មួយចំនួនទៀត។

លោកអេង លាភា បានបន្តទៀតថាក្បួនខ្នាត និងសៀវភៅនេះគឺលោកយកតាមក្បួនពីបណ្ដាប្រទេសជឿនលឿននៅក្នុងតំបន់ពីព្រោះថានៅកម្ពុជាយើងពុំមានច្បាប់ឬក៏ក្បួនខ្នាតច្បាស់លាស់នៅក្នុងការប្រកបរបរគួកជេដីធ្លីនោះទេប៉ុន្តែបរទេសមានក្បួនខ្នាតច្បាស់លាស់ដែលមិនធ្វើឱ្យអ្នកប្រកបរបរនៅក្នុងវិស័យនេះមានបញ្ហាឬក៏ខាតបង់លាភសក្ការៈរបស់ខ្លួនឡើយ។

ចំពោះស្នាដៃរបស់លោកលាភា ដែលមានកម្រាស់ប្រមាណជាង ៣០ទំព័រ ដែលមានចំណងជើងថា ក្បាច់គួកជេដីធ្លីបានលាបនេះ នឹងធ្វើឱ្យអ្នកប្រកបរបរក្នុងវិស័យដីធ្លីទាំងអស់ក្លាយទៅជាអ្នកប្រកបរបរវិជ្ជាជីវៈមួយពិតប្រាកដនិងមានតម្លៃហើយមានការទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋានថែមទៀតផង៕