(ភ្នំពេញ)៖ ដើម្បីអបអរទិវាកុមារកម្ពុជា ក៏ដូចជាទិវាកុមារអន្តរជាតិ ក្រុមនិស្សិតនៃដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលដឹកនាំដោយសាស្ត្រាចារ្យ គីម ស៊ីដដាវីស នឹងរៀបចំកម្មវិធីសប្បុរសធម៌ «ការចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹម» នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៩ ដែលនឹងត្រូវជាថ្ងៃទិវាកុមារអន្តរជាតិ។

តាមរយៈកម្មវិធីនេះ នឹងប្រមូលជាថវិការ ព្រមទាំងសម្ភារសិក្សាផ្សេងៗ យកទៅចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាអូរទឹកថ្លា ស្ថិតនៅភូមិអូរទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលសិស្សានុសិស្សទាំងនោះកំពុងតែជួបការលំបាកជាខ្លាំង ក្នុងការសិក្សារៀនសូត្របច្ចុប្បន្ន។

គោលបំណងសំខាន់នៃកម្មវិធីសប្បុរសធម៌នេះ គឺជួយជំរុញឱ្យកុមារទទួលបាននូវការអប់រំ ទប់ស្កាត់ការបោះបង់ការសិក្សាដោយកត្តាជីវភាព ផ្តល់ក្តីស្រឡាញ់ និងជួយកសាងអនាគតដល់ពួកគាត់។

គួររំលឹកថា កម្មវិធីសប្បុរសធម៌របស់ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្លាប់បានធ្វើពីរដងរួចមកហើយ ដែលលើកទីមួយបានធ្វើនៅ «ផ្ទះបាយកុមារ» ក្នុងរាជធានីភ្នំពេញ និងលើកទីពីរបានធ្វើនៅសាលបឋមសិក្សាមួយ ក្នុងខេត្តកំពង់ចាម។

សប្បុរសជនទាំងឡាយដែលមានបំណងចង់ចូលរួមជាវិភាគទាន សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទអ្នកគ្រូ គីម ស៊ីដដាវីស៖ ០៦៩ ៩០០ ៤៤៤ ឬ ០១២ ៧០ ៧០ ១០ ឬតាមរយៈក្រុមនិស្សិតស្ម័គ្រចិត្តទី១៖ និស្សិត គីម ឡុងណាវីន ០៩៩ ៨១៥ ៨៦៥, ទី២៖ និស្សិត សាយ ទី ០៩៦ ៧៨៨ ០៩ ៩០ ទី៣៖ និស្សិត ម៉ៅ មុន្នីសុផានិត ០៦៩ ២៨៤ ៦៧៦ និងទី៤៖ និស្សិត ប៊ី ណាវត្តី ០៧០ ៧៧៤ ៣៧៧៕

ឬចូលទៅកាន់ហ្វេសប៊ុកផេករបស់កម្មវិធីផ្ទាល់៖ https://www.facebook.com/IBMcharityFamily/?__tn__=kCH-R&eid=ARC0eJTY8Vd2PSn8E-OGrqejiOPGNgi50eGAEBUvVLIq_q-WmvsSn73zGJ0ShlwW5fTxu4kYTmI2z0yS&hc_ref=ARQbiPIkxHOjCSYlEMza7Hb1p6TjVjNmdgOLbJa_rn28uChAmUMeIN7vOFY80MvEKro&fref=nf