(កំពង់ធំ)៖ គោជល់ ដែលជាភេសជ្ជៈប៉ូវកម្លាំងមានគុណភាពល្អ និងលក់ដាច់បំផុតនៅទូទាំងពិភពលោក និងក្នុងប្រទេសកម្ពុជា បាននិងកំពុងរៀបចំមហាព្រឹត្តការណ៍ «អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត» ដ៏ធំសម្បើមដែលមិនធ្លាប់មានពីមុនមក ក្នុងខេត្តធំៗចំនួន៤។

ភេសជ្ជៈ គោជល់ ពេលនេះបានបន្តនាំមកនូវភាពរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដល់ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ដែលបានចូលរួមទស្សនាផ្ទាល់ ឬទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ រឺតាមទំព័រ Facebook របស់គោជល់ (Red Bull Cambodia) កាលពីថ្ងៃសៅរ៏ ទី២៧ មេសា ឆ្នាំ២០១៩។

នេះគឺជាលើកទីមួយសម្រាប់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមបណ្ដាខេត្តបានទស្សនាផ្ទាល់កម្មវិធីការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិដ៏អស្ចារ្យនៅក្នុងខេត្តរបស់ពួកគាត់ ហើយពូកគាត់អាចចូលរួមគាំទ្រកីឡាករគុណខ្មែរដែលរស់នៅខេត្តជាមួយពួកគាត់ផ្ទាល់ ក៏ដូចជាទស្សនាការប្រគូតប្រដាល់គុណខ្មែរអន្តរជាតិលំដាប់កំពូលពីសំណាក់កំពូលកីឡាករគុណខ្មែរជាច្រើនរូបប្រចាំប្រទេសកម្ពុជា។ អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត មិនមែនជាការប្រកួតប្រដាល់គុណខ្មែរធម្មតានោះទេ គោជល់មានបំណងដ៏អស្ចារ្យមួយក្នុងការស្វែងរកកំពូលកីឡាករគុណខ្មែរប្រចាំខេត្តនីមួយៗ ដែលគោជល់យល់ច្បាស់ថា ជីវិតរបស់ពួកគេកំពុងតែតស៊ូយ៉ាងខ្លាំងក្លា ហើយដល់ពេលវេលាដែលពួកគាត់ត្រូវបង្ហាញពីស្មារតីតស៊ូក្នុងការប្រកួតដើម្បីអនាគត ដើម្បីកេរ្ដិ៍ឈ្មោះ គ្រួសារ និងដើម្បីមនុស្សជាទីស្រលាញ់របស់ពូកគាត់ ហើយនៅថ្ងៃណាមួយពួកគាត់អាច និងមានសម្មត្ថភាពឈានទៅប្រកួតលើសង្វៀនលំដាប់ពិភពលោកដើម្បីប្រទេសជាតិផងដែរ។

ដោយការទទួលបានជោគជ័យយ៉ាងធំធេងក្នុង២ខេត្តកន្លងមក គឺខេត្តបាត់ដំបង និង កំពង់ស្ពឺ នេះគឺជាខេត្តទី៣ដែលមហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តបានមកដល់ខេត្តកំពង់ធំ ហើយក៏កាន់ទទួលបានជោគជ័យជាងលើកមុនទៅទៀត ដោយមានការគាំទ្រយ៉ាងច្រើនកកកុញ ពីសំណាក់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ដែលបានចូលរួមទស្សនាការប្រកួតប្រដាល់គុណខ្មែរអន្តរជាតិដ៏កក្រើកអស្ចារ្យពីកំពូលកីឡាករគុណខ្មែរប្រចាំប្រទេស ឃុន ឌីម៉ា និង ឈុត សេរីវ៉ានថង ប្រគួតជាមួយកំពួលកីឡាករថៃដ៏ស្វិតស្វាញ និងជក់ចិត្ត ក៏ដូចជា ២ប្រកួតផ្សេងទៀតពីអ្នកតស៊ូគុណខ្មែរគោជល់ (ដំណើរឆ្ពោះទៅតាមខេត្ត)។ ទស្សនិកជនក៏បានរីករាយយ៉ាងក្រៃលែងជាមួយនឹងការប្រគុំតន្រ្តីដ៏អស្ចារ្យពីកំពូលតារាចំរៀង ខេម ដែលជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈគោជល់ និងកំពូលតារាចំរៀង សុខ ពិសី។

ជាងនេះទៅទៀត គោជល់បានបន្ថែមរង្វាន់ជាទឹកប្រាក់ $៥០០ លើសំបកកំប៉ុងថ្មីដែលមានរូបកំពូលតារាចំរៀង ខេម។ ប្រសិនបើលោកអ្នកឃើញរូបខេមនៅក្រោមក្រវិលកំប៉ុងគោជល់ នោះលោកអ្នកនឹងឈ្នះរង្វាន់ជាទឹកប្រាក់ $៥០០ ភ្លាម។ គោជល់ក៏នៅតែមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ដូចជា រថយន្ដ Mazda Pickup, ម៉ូតូ Honda Dream និងទឹកប្រាក់ $១០០ ពីកម្មវិធី «រង្វាន់ពិត ឈ្នះពិត» ពីគោជល់។

មហាព្រឹត្តការណ៍អ្នកតស៊ូគុណខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តលើកទី៤ និងប្រព្រឹត្តទៅនៅខេត្ដកំពង់ចាម ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩។ គោជល់សូមគោរពអញ្ជើញ ប្រជាពលរដ្ឋខែ្មរទាំងអស់ដែលរស់នៅ ខេត្តកំពង់ចាម ក៏ដូចជា ទូទាំងប្រទេសកម្ពុជាមកទទួលយកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ប្រដាល់គុណខ្មែរអន្តរជាតិដ៏ធំអស្ចារ្យដើម្បីស្វែងរកកំពូលអ្នកតស៊ូគុណខ្មែរប្រចាំប្រទេសកម្ពុជា។ លោកអ្នកនឹងបានទស្សនាការប្រកួតដ៏ជក់ចិត្តដែលលោកអ្នកទន្ទឹងរង់ចាំពីកំពូលកីឡាករគុណខ្មែរ ឡុង សំណាង និង រឿន សោភ័ណ្ឌ និងការប្រគុំតន្ដ្រី ដ៏អសា្ចរ្យពីកំពូលតារាចំរៀង ខេម និងកំពូលតារាចំរៀងល្បីៗជាច្រើនរូបទៀត។

សូមចូលរួមទស្សនាផ្ទាល់ដោយឥតគិតថ្លៃ។ ជួបគ្នានៅសាលាបឋមសិក្សាស្ពឺ"ក" ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី០៤ ខែឧសភា ចាប់ពីម៉ោង ៥ល្ងាច ដល់ ម៉ោង ៨យប់។ កុំភ្លេចចូលរួមទស្សន៍ទាយក្នុងទំព័រ Facebook របស់គោជល់ (Red Bull Cambodia) ថាតើកីឡាកររូបណាខ្លះ នឹងឈ្នះការប្រកូតនៅខេត្តកំពង់ចាមដើម្បីឈ្នះរង្វាន់ជាច្រើនពីគោជល់។ លោកអ្នកក៏អាចទស្សនាការផ្សាយផ្ទាល់ព្រឹតិ្ដការណ៍ទាំងមូលតាមកញ្ចក់ទូរទស្សន៍ ឬតាមរយៈ Facebook Page របស់គោជល់៖ https://www.facebook.com/redbullcambodia/ ផងដែរ៕