(កំពង់ចាម)៖ នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០១៩ ក្រុមការងារជនបង្គោលយុវជនស្រុកព្រៃឈរ បានប្រារព្ធពិធីផ្សព្វផ្សាយអំពីស្ថានការណ៍នយោបាយកម្ពុជានាពេលបច្ចុប្បន្នមួយចំនួន ដល់ក្រុមការងារយុវជន និងសកម្មជនយុវជនស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន៧៣៣នាក់ ដើម្បីជាមូលដ្ឋាននៃការយល់ដឹងជាសកល និងបន្តផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

កម្មវិធីផ្សព្វផ្សាយនេះប្រព្រឹត្តិទៅរយៈពេលមួយថ្ងៃពេញ ដោយចែកចេញជា ២វេន និងមានវាគ្មិនចូលរួមចំនួន ៤រូបគឺ៖
*១៖ លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ
*២៖ លោក ហេង ណន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម
*៣៖ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ
*និង៤៖ លោក ហ៊ុល ប៊ុនថា ប្រធានការិយាល័យនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ពិធីផ្សព្វផ្សាយនេះបានបណ្តុះស្មារតីឱ្យយុវជនបន្តវេន មានភាពក្លាហាន ស្គាល់ពីគោលការណ៍ និងគោលនយោបាយបក្ស ដែលបច្ចប្បន្នបានក្លាយទៅជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមគ្គុទ្ទេសដ៏ឆ្នើម។
យុវជនប្តេជ្ញាចូលរួមការពារឱ្យខានតែបាននូវសមិទ្ធិផលប្រទេសជាតិ រួមទាំងតម្លៃនៃសុខសន្តិភាព ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាកំពុងទទួលផល មិនឱ្យជនអគតិណាមួយមកបំផ្លាញបានឡើយ៕