(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៣,២៥៤គ្រឿង រកឃើញល្មើសច្បាប់៦១៦គ្រឿង(ម៉ូតូ៤៧%) អប់រំ២៨៨គ្រឿង និងផាកពិន័យ៣២៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០១ ខែឧសភានេះ ត្រួតពិនិត្យរួមបានចំនួន២,០៧៩គ្រឿង, អប់រំ១៧៧គ្រឿង និងផាកពិន័យ៣១០គ្រឿង៕