(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មាននាវាទេសចរណ៍ចំនួន០១គ្រឿងទៀត ឈ្មោះ Crystal Symphony ដែលជានាវាទី៣១ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នេះបើយោងតាមការផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍នេះ បានផ្ទុកអ្នកដំណើរចំនួន ៧៧២នាក់ (ស្រី៤០៧នាក់) និងនាវិកចំនួន ៥៩៤នាក់ (ស្រី១៥១នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៩៖០០ល្ងាចថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Ho Chi Minh ប្រទេសវៀតណាមវិញ៕