(ភ្នំពេញ)៖ អ្នកដំណើរជិះឆ្លងកាត់រោងចក្រ ស្រាបៀរកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ អាចនឹង ឆ្ងល់ថាមានកម្មវិធីអ្វីពិសេសហើយមើលទៅ ដោយសារមានការរៀបចំផ្ទាំងផ្សាយពាណិជ្ជ កម្មជាមួយនឹងទង់ផលិតផលភេសជ្ជៈផ្សេងៗរបស់ក្រុមហ៊ុន ខ្មែប៊ែវើរីជីស ជ្រោងច្រាងតាម ដងផ្លូវចំការដូង ដូច្នេះ នេះជាការបកស្រាយបំភ្លឺពីលោក ម៉ៃឃើល សុវណ្ណ (Michael Sovann) ទទួលបន្ទុកផ្នែក បើករង្វាន់អោយអតិថិជន ស្រាបៀរកម្ពុជា។

លោកបាននិយាយថា «កាលពីព្រឹកមិញនេះ ស្រាបៀរកម្ពុជាយើង ពិតជាមានកម្មវិធីពិសេសមែន សម្រាប់គូរស្វាមីភរិយាថ្មីចំនួន៤០០គូផ្សេងទៀត ដែលបានឈ្នះរង្វាន់ពីការបញ្ជា ទិញស្រាបៀរកម្ពុជា សម្រាប់ភ្ញៀវមង្គលការ របស់ពួកគេពីខែមុនៗ ហើយយើងក៏បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី៣ជាផ្លូវការមួយ សម្រាប់ពួកគេ ដូចអ្នកឈ្នះរង្វាន់មុនៗដែរ»

លោកបន្តទៀតថា រង្វាន់ទាំងអស់នោះរួមមាន ទឹកប្រាក់ ៥ពាន់ដុល្លារ ចំនួន៩រង្វាន់ ១ពាន់ដុល្លារ ៣៦រង្វាន់ ម៉ាស៊ីនបោកគក់៩០រង្វាន់ ម៉ាស៊ីនត្រជាក់១៨០រង្វាន់ និងទូរទស្សន៍៣២ អ៊ីង១៨០រង្វាន់ផងដែរ ហើយការរង្វាន់អាពាហ៍ពិពាហ៍ នឹងកើតឡើងចំនួន២ដងទៀត នៅក្នុងខែមិថុនា និងខែសីហាខាងមុខនេះ។

សូមបញ្ជាក់ ការចាប់ឆ្នោតគូស្វាមីឈ្នះរង្វាន់ខាងលើ ត្រូវបានធ្វើបានឡើងយ៉ាងសុក្រិតបំផុត ក្នុងកម្មវិធីប្រគំតន្ត្រីស្រាបៀរកម្ពុជា Rock the Nation មុខទស្សនិកជនទស្សនាផ្ទាល់ ជាង៥ពាន់នាក់ និងរាប់ម៉ឺននាក់ ទស្សនាតាមកញ្ចក់ទូរទស្សន៍ហង្សមាស ផ្សាយបន្តផ្ទាល់ ពីខេត្ត តាកែវ ហើយលទ្ធផលជាផ្លូវការ ត្រូវបានផ្សព្វផ្សាយតាំងពីថ្ងៃទី២៥ ខែមេសា មកម៉្លេះនៅលើទំព័រហ្វេសប៊ុកស្រាបៀរកម្ពុជា ហើយក្រុមការងារ ស្រាបៀរកម្ពុជា ក៏បានធ្វើការទាក់ទងទៅគូស្វាមី ដែលឈ្នះមកបើករង្វាន់ខាងលើផងដែរ។

ដើម្បីចូលរួមជាមួយកម្មវិធីផ្សងសំណាងឈ្នះរង្វាន់ខាងលើ លោកអ្នកគ្រាន់តែបញ្ជាទិញស្រាបៀរកម្ពុជា ជាមួយកញ្ចប់ប្រូម៉ូសិនពិសេស សម្រាប់ភ្ញៀវអាពាហ៍ពិពាហ៍របស់លោកអ្នក ពី ២៥កេសឡើងទៅ នោះលោកអ្នកនឹងទទួលបាន ស្រាបៀរកម្ពុជា ៣កេសបន្ថែមដោយឥតគិតថ្លៃ រួមជាមួយសន្លឹកឆ្នោត ១សន្លឹក និងសៀវភៅចំណងដៃ២ក្បាលផងដែរ ហើយ ការទំនាក់ទំនងបញ្ជាទិញ លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ៖ ០៦១/០៦៧/០៦៩៩០២៩០២៕

សូមពិសារដោយការទទួលខុសត្រូវ!