(ព្រះសីហនុ)៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា មាននាវាទេសចរណ៍បរទេស ១គ្រឿងទៀត ឈ្មោះ Genting Drem មានសញ្ជាតិ Bahamas បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នេះ។

នាវាទេសចរនេះ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ៣១៩២នាក់ និងមាន៣០សញ្ជាតិ ហើយចូលមកទស្សនា ប្រទេសកម្ពុជា ក្នុងរយៈពេល១ថ្ងៃ។

មន្ត្រីនគរបាលអន្តោប្រវេសន៍កំពង់ផែក្រុងព្រះសីហនុ ឲ្យដឹងថា នាវានេះ មាននាវិកបំរើការងារនៅលើនាវាចំនួន ១៧៣២នាក់ និងមាន៣៤សញ្ជាតិ ហើយដឹកភ្ញៀវទេសចរ មកពីប្រទេសម៉ាឡេសុី។ នាវាទេសចរខាងលើនេះ នឹងចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ នៅម៉ោង ៨យប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ៕