(ស្វាយរៀង)៖ ៤០លានរៀល សម្រាប់ជីវភាពបុគ្គលិករោងចក្រនៅកម្ពុជា វាគឺជាចំនួនដ៏ច្រើនលើសលប់ណាស់សម្រាប់ពួកគេ បើក្រលេកទៅមើលប្រាក់ខែគោល របស់ពួកគេ។

ដូច្នេះហើយសម្រាប់លោក អួង វិត ដែលឈ្នះបានរង្វាន់ ៤០លានរៀល ពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលគាត់ទិញពិសាជំនួយកម្លាំង ដោយសារពិសាបាយមិនសូវបាននោះ មិនដឹងថាតើគាត់រន្ធត់ចិត្តសប្បាយប៉ុណ្ណាទៅ ។

លោក អួង វិត វ័យ ៣១ឆ្នាំ មានកូនបីនាក់ ដែលទើបតែចូលបំរើការថ្ងៃដំបូងនៅក្រុមហ៊ុន ប៊ីអិល (BL) ផលិតអំពូលភ្លើងនៅខេត្ត ស្វាយរៀង បានរៀបរាប់ទាំងសប្បាយចិត្តថា “ខ្ញុំសប្បាយ ចិត្តឡើងញ័រជើង ញ័រដៃ ធ្វើការសឹងតែមិនកើតទៅហើយ ក្រោយពេលដែលគាស់កំប៉ុងភេសជ្ជៈ ប៉ូវកម្លាំង វើក មកឃើញរង្វាន់ ៤០លានរៀល នៅលើក្រវិលកំប៉ុងនោះ ព្រោះជីវភាពកំពុងខ្វះខាតផង ផ្ទះក៏ទ្រុឌទ្រោម ធ្លុះធ្លាយច្រើនកន្លែងទៀត ហីកូនតូចៗ ដល់តែ៣នាក់ កំពុងពេញត្រូវ ការទឹកដោះគោ និង អាហារផ្គត់ផ្គង់ចំបងផង ដល់តែឃើញរង្វាន់ធំចឹងទៀត បងអើយខ្ញុំអត់ទាំងហ៊ានទាំងបើកម៉ូតូមកផ្ទះដោយខ្លួនឯងផង ខ្លាចញ័រចង្កូតចូលព្រៃ ហើយក៏សុំអោយអ្នកផ្ទះមក យកពេលចេញពីធ្វើការទៅ”

លោកបន្តទៀតថា “ថាប្រាក់រង្វាន់ ៤០លានរៀល នេះ នឹងយកទៅជួសជុលផ្ទះ ឱ្យបានស្អាត និងមួយចំណែកទៀតទុកសម្រាប់ទំនុកបម្រុងទឹកដោះគោកូនតូចៗ ដែលកំពុងត្រូវការជាប្រចំាផង”

សូមបញ្ជាក់ លោក អួង វិត ត្រូវបានចាត់ទុកថា ជាអតិថិជនស្មោះស្ម័គ្រម្នាក់សម្រាប់ភេសជ្ជៈ ប៉ូវកម្លាំង វើក ដោយសារគាត់តែងតែពិសាភេសជ្ជៈនេះជាប្រចាំ រាល់ពេលអស់កម្លាំង ហើយបើ លោកអ្នកឈ្នះរង្វាន់ធំបន្ទាប់ សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០៦១/០៦៧/០៦៩ ៩០២ ៩០២៕