(ភ្នំពេញ)៖ ត្រីមាសទី១ ឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា រកបានចំណូលជាង៣ដុល្លារ ដែលចំណូលនេះមានការកើនឡើងជាលំដាប់ ដែលកើនពីចន្លោះ១០-១៥%។ នេះបើលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយប្រៃសណីយ៍កម្ពុជា។ 

ថ្លែងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News លោក អោក បូរ៉ា បានឲ្យដឹងថា «ក្នុងឆ្នាំ២០១៨កន្លងទៅប្រៃសណីយ៍កម្ពុជា រកចំណូលបានជាង១៣,៣០០,០០០ដុល្លារ ទទួលបានប្រាក់ចំណេញ ១,១៣០,០០០ដុល្លារ ប្រាក់ចំណេញនេះ ក៏ត្រូវបានប្រៃសណីយ៍កម្ពុជា ផ្ដល់រង្វាន់ជូនដល់វិនិយោគិនរហូតដល់២ខែ សម្រាប់ឆ្នាំ២០១៨ គឺប្រាក់ទី១៣ និង១៤។ សម្រាប់៣ខែដើមឆ្នាំ២០១៩ ប្រៃសណីយ៍កម្ពុជា ៣,២៣០,០០០ដុល្លារ»។

ប្រៃសណីកម្ពុជា ត្រូវបានរាជរដ្ធាភិបាល ធ្វើការកែទម្រង់ទៅជាសហគ្រាសសាធារណៈ នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០១១។ កំណែទម្រង់នេះ បានជំរុញឲ្យប្រាក់ចំណូលរបស់ប្រៃសណីយ៍កម្ពុជា មានកំណើនជាលំដាប់។

លោកអគ្គនាយកប្រៃសណីយ៍កម្ពុជា បញ្ជាក់ថា នៅពេលដែលប្រៃសណីយ៍កម្ពុជា គ្រប់គ្រងដោយរដ្ឋ គឺចំណូលប្រចាំមានត្រឹមតែជាង២លានដុល្លារប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០១១មក ចំណូលមានកំណើតជាលំដាប់ រហូតដល់ឆ្នាំ២០១៨ មានប្រាក់ចំណូលជាង១៣លានដុល្លារ។

លោកបញ្ជាក់ថា បច្ចុប្បន្នប្រៃសណីយ៍កម្ពុជា ដែលកំពុងបើកប្រតិបត្តិការមានប្រមាណ៤៤សាខា ក្នុងនោះ១១សាខាស្ថិតក្នុងរាជធានីភ្នំពេញ៕