(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧៨៤គ្រឿង រកឃើញល្មើសច្បាប់៦៥៤គ្រឿង (ម៉ូតូ២៨%) អប់រំ១៨៦គ្រឿង និងផាកពិន័យ៤៣៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន២,៤៦៦គ្រឿង, អប់រំ១៣៧គ្រឿង និងផាកពិន័យ៤០៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៩៦,៧១១គ្រឿង រកឃើញយានយន្តល្មើស១៩,៦៦០គ្រឿង (ម៉ូតូ៣៤%) ក្នុងនោះអប់រំ ៦,៧៣២គ្រឿង និងផាកពិន័យ១២,៩២៨គ្រឿង៕