(ភ្នំពេញ)៖ លោក ជាវ ប៊ុនធឿន បានបង្ហាញក្ដីរំភើបរបស់ខ្លួនថា លោកសប្បាយចិត្ដណាស់ ពេលបានទៅលេងម្ដាយ តែកាន់តែរំភើបអស្ចារ្យនោះ គឺ ឈ្នះរង្វាន់ ៤០លានរៀលពី ភេសជ្ជៈប៉ូវកម្លាំង វើក ។

លោកបន្ដថា «ខ្ញុំធ្វើការនៅក្នុងទំនិញមួយនៅភ្នំពេញ ម្តុំផ្លូវ វេងស្រេង ជាអ្នកលើកទុកដាក់ ទំនិញផ្សេងៗឱ្យថៅកែខ្ញុំ កាលពីមុនចូលឆ្នាំខ្មែរបន្តិច ខ្ញុំបានសុំថៅកែខ្ញុំទៅលេងម្តាយខ្ញុំ នៅខេត្តតាកែវ ហើយខ្ញុំក៏បានទិញភេសជ្ជៈមួយចំនួនទៅជូនគាត់ពិសា និងទុកសែនទេវតា ឆ្នាំថ្មី តែដឹងអីពេលខ្ញុំឃើញម្តាយខ្ញុំមកពីដឹកគោវិញ គាត់ហាក់ដូចជាអស់កម្លាំង ខ្ញុំក៏យក ភេសជ្ជៈប៉ូវកម្លាំង វើកមួយកំប៉ុង ទៅឱ្យគាត់ ហើយគាត់ក៏មិនដឹងដែរថាមានរង្វាន់ ៤០លានរៀល នៅក្រវិលកំប៉ុងវើក ព្រោះគាត់អត់ចេះអានទេ គាត់យកមកឱ្យខ្ញុំមើល ខ្ញុំគ្រាន់តែឃើញរង្វាន់៤០លានរៀលនេះ ខ្ញុំភ័យអរៗ សប្បាយចិត្តខ្លាំង លោតជើងពីរ ជើងបី ហើយប្រាប់គាត់ ក៏គាត់ស្ទើរតែមិនជឿដែរ»

លោក ប៊ុនធឿន បន្តទៀតថា ប្រាក់រង្វាន់ ៤០លានរៀលនេះ នឹងជួយជីវភាពខ្លួនបានច្រើន ព្រោះអាចចាប់ផ្តើមនូវរបរដែលខ្លួនចង់ធ្វើ កន្លងមកហើយ»។

លោកស្រី គង់ កុសល នាយកផ្នែកទីផ្សារក្រុមហ៊ុន ខ្មែប៊ែវើរីជីស ឆ្លើយតបទៅប្អូនប្រុស ប៊ុន ធឿន ថា «តំណាងឱ្យថ្នាក់ដឹកនាំផលិតផលភេសជ្ជៈប៉ូវកម្លាំង វើក យើងសូមថ្លែងអំណរ គុណដល់ប្អូនប្រុស ប៊ុន ធឿន ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំង វើក ដែលមានមុខងារ ជំនួយការចងចាំ បង្កើនថាមពល និងបន្សាបជាតិស្រវឹង រួមទាំងផលិតឡើយដោយ វិស្វករជំនាញបណ្តុះបណ្តាលពីប្រទេសអាល្លឺម៉ង់ មានរោងចក្រធំទូលាយ បរិស្ថានស្អាត អនុលោមតាមបរិស្ថានស្តង់អន្តរជាតិ ISO 14001 និង បំពាក់ដោយម៉ាស៊ីនបរិក្ខារ ទំនើបស្វ័យប្រវត្តិ ដើម្បីធានាបាននូវគុណភាព សុវត្តិភាព និងរសជាតិឆ្ងាញ់បំផុត ដែលផ្សំឡើងដោយគ្រឿងផ្សំ នាំចូលពីសហរដ្ឋអាមេរិកក្រុមហ៊ុន អេ ឌី អឹម។ ក្នុងឱកាសនេះ ខ្ញុំក៏សូមជូនពរឱ្យអំពើល្អរបស់ប្អូន នឹងនាំសំណាងផ្សេងៗទៀត ក្នុងមុខរបរ ដែលកើតចេញពីរង្វាន់៤០លានរៀលនេះ»