(ព្រះសីហនុ)៖ តំណាងប្រជាពលរដ្ឋ១៤៩គ្រួសារ ស្ថិតនៅក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ដោយចោទថាញុះញង់ បន្ទាប់ពីបុគ្គលដែលអះអាងខ្លួនថាជាអ្នកសារព័ត៌មានទាំងនោះ បានចុះធ្វើការផ្សព្វផ្សាយនៅលើ Facebook អំពីរឿងដីធ្លីនៅតំបន់នេះ ដែលពលរដ្ឋចាត់ទុកថាជាការបំភ្លៃខុសពីការពិត។

ក្រុមអ្នកសារព័ត៌មានដែលរងការប្តឹងពីប្រជាពលរដ្ឋនេះ រួមមាន ឈ្មោះ ហ៊ុន សុខា (Hun Sokha) ឈ្មោះ ខៀវ ប៉ូឡូ ឈ្មោះ ណុប សុខុម ឈ្មោះសំ ស៊ីថា ឈ្មោះ ខេង សុខុម ឈ្មោះ រេច សុខា ឈ្មោះ រេច សុខន ឈ្មោះ ឯក រដ្ឋា និងបក្ខពួកមួយចំនួនទៀត។ នេះបើតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាន។

ក្រុមប្រជាពលរដ្ឋ បានប្តឹងចោទប្រកាន់អ្នកសារព័ត៌មាននោះចំនួន៣បទល្មើសរួមមាន បទៈ សមគំនិតមាត្រា២៩. បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទញុះញង់ឲ្យមានការរើសអើង ដែលប្រព្រឹត្តនៅក្រម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំណុចវត្តអូរដំរី កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ និងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩៕

ខាងក្រោមនេះជាពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ៖