(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២១ករណី ដោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ចំនួន ៤៩នាក់ (ស្រី៣នាក់)។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៧ករណី ឃាត់ខ្លួន២៧នាក់ (ស្រីម្នាក់) និងប្រើប្រាស់១២ករណី ឃាត់ខ្លួន២២នាក់ (ស្រី២នាក់)។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុប ២៣១៣ករណី ដោយឃាត់មនុស្សចំនួន ៤៩៥៨នាក់ (ស្រី៤០៣នាក់) (ជនបរទេស១២១នាក់ ស្រី២៨នាក់ មាន៧សញ្ជាតិ)៕