(ត្បូងឃ្មុំ)៖ តាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបង្កឡើងដោយ រថយន្ដបែនដឹកថ្មមួយគ្រឿង បានបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យមានជនរងគ្រោះ២នាក់ ស្លាប់បាត់បង់ជីវិត និងរងរបួសធ្ងន់-ស្រាលជាច្រើននាក់។

សេចក្ដីរាយការណ៍ ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើង នាវេលាម៉ោងប្រមាណ០៨៖០០ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់នេះ Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕