(ភ្នំពេញ)៖ មានគុណវិប្បត្តិច្រើនណាស់ ដែលកើតឡើងពីការពិសាគ្រឿងស្រវឹងលើសកម្រិត និងការពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ ដូចជា គ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិត ព្រាត់ប្រាសក្រុមគ្រួសារ បាត់បង់អាវៈយុវៈធ្វើឱ្យពិការភាពអស់មួយជីវិត ប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដ៏ទៃ ឬក៏ជាប់ទោសទណ្ឌជាដើម ដែលនឹងធ្វើឱ្យមានវិប្បដិសារីអស់មួយជីវិត ដូចនេះហើយអ្នកបើកបរទាំងអស់ នៅពេលបើកបរមិនគួរពិសាគ្រឿងស្រវឹងឡើយ។

ដើម្បីចៀសវាងបញ្ហាទាំងនេះបាន និងដើម្បីកុំឱ្យកើតមានវិប្បដិសារីក្នុងជិវិតនោះ សូមពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ពិសេសសូមកុំពិសាគ្រឿងស្រវឹងក្នុងបើកបរយានជំនិះ។

ខាងក្រោមនេះជាវីដេអូអប់រំអំពីវិប្បសារី ដែលកើតចេញពីការបើកបរក្នុងពេលស្រវឹង៖