ឆ្លៀតឱកាសពលរដ្ឋសប្បាយចូលឆ្នាំ បែរជាឆ្លៀតប្រមូលគ្នាលេងល្បែងដ៏ធំនៅស្រុកស្អាង, នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចុះបង្ក្រាប ដកហូតរថយន្ត និងម៉ូតូជាង៨០គ្រឿង

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ និងបាញ់អាប៉ោងទ្រង់ទ្រាយធំ ចំនួន៣កន្លែង នៅស្រុកស្អាង ខេត្តកណ្ដាល ដែលបានដំណើរការលេងយ៉ាងគឃ្លើន មុនពិធីបុណ្យចូលឆ្នាំ និងក្នុងពិធីបុណ្យចូលឆ្នាំ ដែលមានអ្នកចូលលេងទាំង៣កន្លែង សរុបរហូតប្រមាណ១,០០០នាក់។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះថា មុនឈានដល់ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងដ៏ធំមួយនេះ មានប្រជាពលរដ្ឋរាយការណ៍មកលោកផ្ទាល់តែម្ដង ហើយលោកបានសុំគោលការណ៍ និងបទបញ្ជាពីអគ្គស្នងការនគរបាលជាតិ ហើយត្រូវបានអគ្គស្នងការបញ្ជាឲ្យចុះបង្ក្រាប ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានអះអាងទៀតថា សម្រាប់ប្រតិបត្តិការនេះលោកបានបញ្ជាកម្លាំងអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយស្នងការរង ។ ជាលទ្ធផល ៣ទីតាំង ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ជាកន្លែងដែលមានភូមិសាស្ដ្រស្មុគស្មាញ ពិបាកក្នុងការចូលបង្ក្រាប ដែលនៅពេលនេះអ្នកចូលលេងល្បែងរាប់សិបនាក់ បាននាំគ្នារត់បាតជើងសព្រៀត ដោយដកហូតបានតែរថយន្ដ២គ្រឿង និងម៉ូតូ ៨១គ្រឿង ព្រមទាំងឃាត់ខ្លួនបានមនុស្ស៤នាក់ប៉ុណ្ណោះ។

ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ប្រតិបត្តិការនេះត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងទៀតថា នៅពេលដឹកម៉ូតូចេញពីកន្លែងបង្ក្រាប ក៏មានចលនាឲ្យមានការទាមទារដាក់ម៉ូតូចុះមកវិញ រហូតមានគោលការណ៍ពីអគ្គស្នងការនគរបាល ឲ្យធ្វើការសម្របសម្រួលដោយវិធានការដំបូង តម្រូវឲ្យមានការអប់រំ ប្រគល់ម៉ូតូត្រឡប់ទៅវិញ និងធ្វើការស្រាវជ្រាវតាមនីតិវិធីដើម្បីមានវិធានការច្បាប់ជាបន្ដបន្ទាប់ទៀត។

គួរជម្រាបថា សម្រាប់ប្រតិបត្តិការនៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យ ចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីយកមកសួរនាំនោះ រួមមាន ទី១៖ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២៖ ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ ៣១ឆ្នាំ។ ដោយឡែក ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)៕ឆ្លៀតឱកាសពលរដ្ឋសប្បាយចូលឆ្នាំ បែរជាឆ្លៀតប្រមូលគ្នាលេងល្បែងដ៏ធំនៅស្រុកស្អាង, នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យចុះបង្ក្រាប ដកហូតរថយន្ត និងម៉ូតូជាង៨០គ្រឿង

(កណ្ដាល)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងនគរបាលខេត្តកណ្ដាល ចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់ និងបាញ់អាប៉ោងទ្រង់ទ្រាយធំ ចំនួន៣កន្លែង នៅស្រុកស្អាង ខេត្តកណ្ដាល ដែលបានដំណើរការលេងយ៉ាងគឃ្លើន មុនពិធីបុណ្យចូលឆ្នាំ និងក្នុងពិធីបុណ្យចូលឆ្នាំ ដែលមានអ្នកចូលលេងទាំង៣កន្លែង សរុបរហូតប្រមាណ១,០០០នាក់។

ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩នេះថា មុនឈានដល់ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងដ៏ធំមួយនេះ មានប្រជាពលរដ្ឋរាយការណ៍មកលោកផ្ទាល់តែម្ដង ហើយលោកបានសុំគោលការណ៍ និងបទបញ្ជាពីអគ្គស្នងការនគរបាលជាតិ ហើយត្រូវបានអគ្គស្នងការបញ្ជាឲ្យចុះបង្ក្រាប ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី។

លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានអះអាងទៀតថា សម្រាប់ប្រតិបត្តិការនេះលោកបានបញ្ជាកម្លាំងអន្ដរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកនាំដោយស្នងការរង ។ ជាលទ្ធផល ៣ទីតាំង ស្ថិតនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ជាកន្លែងដែលមានភូមិសាស្ដ្រស្មុគស្មាញ ពិបាកក្នុងការចូលបង្ក្រាប ដែលនៅពេលនេះអ្នកចូលលេងល្បែងរាប់សិបនាក់ បាននាំគ្នារត់បាតជើងសព្រៀត ដោយដកហូតបានតែរថយន្ដ២គ្រឿង និងម៉ូតូ ៨១គ្រឿង ព្រមទាំងឃាត់ខ្លួនបានមនុស្ស៤នាក់ប៉ុណ្ណោះ។

ប៉ុន្ដែទោះជាយ៉ាងណា សម្រាប់ប្រតិបត្តិការនេះត្រូវបានលោកឧត្តមសេនីយ៍ស្នងការ បានឲ្យដឹងទៀតថា នៅពេលដឹកម៉ូតូចេញពីកន្លែងបង្ក្រាប ក៏មានចលនាឲ្យមានការទាមទារដាក់ម៉ូតូចុះមកវិញ រហូតមានគោលការណ៍ពីអគ្គស្នងការនគរបាល ឲ្យធ្វើការសម្របសម្រួលដោយវិធានការដំបូង តម្រូវឲ្យមានការអប់រំ ប្រគល់ម៉ូតូត្រឡប់ទៅវិញ និងធ្វើការស្រាវជ្រាវតាមនីតិវិធីដើម្បីមានវិធានការច្បាប់ជាបន្ដបន្ទាប់ទៀត។

គួរជម្រាបថា សម្រាប់ប្រតិបត្តិការនៅ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ជនសង្ស័យ ចំនួន៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីយកមកសួរនាំនោះ រួមមាន ទី១៖ឈ្មោះ ឈុន ហួរ ភេទប្រុស អាយុ៤៤ឆ្នាំ, ទី២៖ ឈ្មោះ ប៉េង ឡេង ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះ ខេង មករា ភេទប្រុស អាយុ២៥ឆ្នាំ និងទី៤៖ឈ្មោះ គៀង ហៀង ភេទប្រុស អាយុ ៣១ឆ្នាំ។ ដោយឡែក ម្ចាស់សង្វៀនជល់មាន់ ឈ្មោះ អ៊ន ភេទប្រុស អាយុ៥៥ឆ្នាំ ភូមិចុងកោះ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន)៕