(ភ្នំពេញ)៖ ​កងពលតូចទ័ពពិសេសឆត្រយោង៩១១ និងក្រុមហ៊ុម ជេត៍គ្រុប សេវេនអីនជី បានចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ក្រោមអធីបភាព លោកឧត្តមសេនីយ៍ឯក ចាន់ នន់វិទ្យា មេបញ្ជា​ការរងកងទ័ពជើងគោក តំណាង​​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក​។

ការចង់សម្ព័ន្ធមេត្រីភាពនេះ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយចំនួនរវាង លោកឧត្តមសេនីយ៍​ឯក ចាប ភក្ដី មេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង៩១១ និងលោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយក ជេត៍គ្រុប សេវេនអីនជី។

សូមជម្រាបថា ការចងសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព និងក្រុមហ៊ុន​ឯកជននេះ ត្រូវបានធ្វើឡើងដើម្បីតបតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបញ្ជាក់អំពីវប្បធម៌នៃការចែករំលែករវាងខ្មែរ ជាមួយខ្មែរ។

ក្នុងឱកាសនោះដែរ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានប្រកាសសាងសង់អគារមួយខ្នង ជូនដល់អង្គភាព​ កងពលតូចទ័ពពិសេសឆត្រយោង៩១១ ផងដែរ ដើម្បីបម្រើប្រាស់ទៅតាមតម្រូវការក្នុងការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕