(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងលោកស្រី រួមទាំងលោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកម្មវិធីសង្ក្រាន្តវត្តស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមការផ្តួចផ្តើមដោយ ព្រះឃោសធម្ម លន់ សុគន្ធា ព្រះអនុគុណស្រុកខ្សាច់កណ្តាល និងជាព្រះចៅអធិការវត្តស្វាយជ្រំ ។

លោក ប៊ុន ផេង បានថ្លែងថា ថ្ងៃនេះយើងបាននាំក្រុមការងារ មកចូលរួមកម្មវិធីសង្ក្រាន្ដនេះ ដើម្បីឆ្លងឆ្នាំចាស់ឈានចូលឆ្នាំថ្មី ជាថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាំងពីបុរាណកាលមកនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋបានជួបជុំគ្នា ជួបជុំគ្រួសារនៅផ្ទះ មកលេងកន្លែងសង្រ្កាន្ត ដោយមកសប្បាយរីករាយ ជាមួយនឹងមានការតាំងពិព័រណ សម្តែងសិល្ប: និងតន្រ្តីបុរាណសម័យ និងល្បែងប្រជាប្រិយផ្សេងៗផងដែរ។

លោកបន្ដថា បន្ទាប់ពីប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋយើងមានសេចក្តីសុខ និងសុខសុវត្ថិភាព នឹងធ្វើឱ្យយើងមានភាពសម្បូរសប្បាយ និងបានធ្វើនូវសង្រ្កានឆ្នាំថ្មីនេះឡើង។

ក្នុងកាសនេះ ការមានរៀបចំសម្តែងរបាំត្រុដិ និងមានកម្មវិធីលេងល្បែងប្រជាប្រិយ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំ ប្រពៃណីជាតិខែ្មរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥-១៦ ខែមេសា ។របាំត្រុដិ ជារបាំប្រពៃណីមួយ ដែលជាកេរ្តិ៍ដំណែលមកពីប្រជាជនសម្រែ តាំងពីរាប់ពាន់ឆ្នាំមុន និងមានដើមកំណើត នៅខេត្តសៀមរាប។ នៅក្នុងយុគសម័យអង្គរ ប្រជាជនសម្រែ បានសម្តែងរបាំត្រុដិនេះ ថ្វាយព្រះរាជា នាឱកាសបុណ្យចូលឆ្នាំថ្មី និងជាការបញ្ជាក់អំពីការដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រកបដោយសិរីសួស្តី ដល់ព្រះមហាក្សត្រផងដែរ ។

ហេតុដូច្នេះហើយ ជារៀងរាល់ឆ្នាំ ជាពិសេសពេលចូលឆ្នាំប្រពៃណីជាតិខ្មែរ របាំត្រុដិតែងតែទៅសំដែងនៅតាមផ្ទះ ឬទីលានវត្តអារាម ដើម្បីកាត់ផ្តាច់នូវឧបទ្រុបចង្រៃឆ្នាំចាស់ ផ្លាស់មកសិរីសួស្តី ដល់ឆ្នាំថ្មីរហូតមកដល់ពេលបច្ចុប្បន្ន។ ជាងនេះទៅ ដើម្បីលើកកម្ពស់ និងអភិរក្សកេរ្តិ៍ដំណែលវប្បធម៌ដ៏ផូរផង់ របស់ដូនតាយើង ដែលបន្សល់ទុកតាំងពីបុរាណកាលមក ឲ្យភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកទទួលសេវា នៅមន្ទីរសំរាកព្យាបាលកម្ពុជា បានទស្សនា និងស្វែងយល់អំពីតម្លៃនៃវប្បធម៌ខ្មែរ។ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងដើម្បីនាំមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មី ជូនដល់អ្នកជំងឺ បុគ្គលិក គណៈគ្រប់គ្រង និងប្រជាជនទូទៅ។

លើសពីនេះ ដើម្បីផ្តល់ឱកាស ដល់ក្រុមការងារ បានចូលរួមកម្សាន្ត សប្បាយ ក្រោយការខិតខំបំពេញការងារពេញមួយឆ្នាំ និងបន្តការខិតខំសម្រាប់ឆ្នាំថ្មី តាមរយៈការចូលរួមលេងល្បែងប្រជាប្រិយ ដែលរួមមាន៖ រាំវង់កំសាន្ដ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង និងវាយក្អមជាដើម ។ សូមជម្រាបថា កម្មវិធីសង្ក្រាន្ដនេះ បានចាប់ផ្ដើមធ្វើ តាំងពី១២ ខែមេសាមកម្ល៉េះ ៕