(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន៤ករណី ក្នុងនោះមានករណីប្រើប្រាស់៣ករណី និងជួញដូរ១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,២៣៤ករណី ឃាត់មនុស្ស ៤,៨២០នាក់ (ស្រី៣៩០នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕