(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៣៨០គ្រឿង រកឃើញល្មើសច្បាប់១៨០គ្រឿង (ម៉ូតូ៦៨%) អប់រំ៥០គ្រឿង និងផាកពិន័យ១៣០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែមេសានេះ ត្រួតពិនិត្យរួម បានចំនួន៩០០គ្រឿង, អប់រំ២៩គ្រឿង និងផាកពិន័យ៩៤គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៤,២៣៨គ្រឿង រកឃើញយានយន្តល្មើស១១,៤៥៤គ្រឿង (ម៉ូតូ៧៧%) ក្នុងនោះអប់រំ៤,០៤៤គ្រឿង និងផាកពិន័យ៧,៤១០គ្រឿង៕