(ភ្នំពេញ)៖ ករណីនេះបានកើតនៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៩ បង្កឡើងដោយផ្ទះឈ្មោះយាយ ប៊ុន តឺម ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

អគ្គិភ័យនេះ បានបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន ហើយអាចគ្រប់គ្រងស្ថានការណ៍វិញផងដែរ ក្រោមការជួយដុតដៃដុតជើងពីសំណាក់បងប្អូនមូស្លីមក្នុងភូមិ និងឡានទឹកសាលាខណ្ឌច្បារអំពៅ ជួយទាន់ពេលវេលា។

តាមការឲដឹងពីប្រជាពលរដ្ឋថា ម្ដុំនេះមានសភាពផ្លូវតូចចង្អៀតណាស់ ខណៈគេបានរឹបយកផ្លូវសាធារណៈទៅរបងធ្វើផ្ទះ ដែលជាហេតុបង្កឲ្យផ្លូវប្រែពីធំ ដែលអាចចេញចូលឡានបាន បែរជារួមតូចចង្អៀត សូម្បីតែជិះម៉ូតូសឹងថាមិនស្រួលផង។

ពលរដ្ឋស្នើរឲ្យអាជ្ញាធរខណ្ឌច្បារអំពៅ មេត្តាដោះស្រាយបញ្ហាផ្លូវដែលគេរំលោភយកនេះផង ព្រោះពេលមានករណីអគ្គិភ័យលើកក្រោយ អាចនឹងឆេះមួយចំហៀងភូមិតែម្ដង ព្រោះគ្មានផ្លូវធំចេញចូលនោះទេ៕