(កំពង់ធំ)៖ ដើម្បីសម្រួលដល់ការលំបាករបស់មន្ត្រីរាជការដែលមានការលំបាកក្នុងជីវភាព និងមានជម្ងឺ នាថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០១៩ ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខ ដល់នាយអាវុធហត្ថកំពុងសំរាកព្យាបាលជម្ងឺចំនួន ៣គ្រួសារ និងបានចាំយកថវិការគ្រឿងឧបភោគបរិភោគ មួយចំនួនផងដែរ។

ក្នុងឱកាសនោះដែរ លោកបានថ្លែងថា ដោយមានការចង្អុលបង្ហាញពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយបណ្តាកងរាជអាវុធហត្ថធ្វើការចុះសួរសុខទុក្ខ មន្ត្រីរបស់ខ្លួនដែលកំពុងសំរាកព្យាបាលជម្ងឺ ពិសេសជួបការលំបាក ខ្វះខាត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនិងចូលមកដល់ក្នុងពេលខាងមុខនេះ ដូច្នេះទើបថ្ងៃនេះលោកបានដឹកនាំសហការីចុះសួរសុខទុកដល់ពួកគាត់។

* គ្រួសារទី១៖ លោកស្រីព្រិន្ទបាលឯក អ៊ឹម សុខសាង មន្ត្រីកងរាជអាវុធហត្ថខេត្តស្រុកស្ទោង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ អំណោយមាន ថវិការចំនួន៥០០,០០០រៀល ក្នុងនោះមានការចូលរួមពីមេបញ្ជាការស្រុកស្ទោងចំនួន ២០០,០០០រៀល, គ្រឿងឧបភោគបរិភោគមាន៖ អង្ករ ៨០គីឡូក្រាម, មីម៉ាម៉ា៣កេះ, ត្រីខកំប៉ុង២យួរ, ទឹកដោះគោឆៅ៣ឡូ, ទឹកផ្លែឈើ១កេះ, ទឹកក្រូច១កេះ, អាវយឺត១, សារ៉ុង១, ក្រណាត់១ដុំ, សាប៊ូបោកខោអាវ៤គីឡូក្រាម។

* គ្រួសារទី២៖ លោក អនុសេនីយ៍ឯក នួន ស្តី មន្ត្រីកងរាជវុធហត្ថខេត្ត មានជម្ងឺលើសសំពាធឈាម អំណោយមាន ថវិការចំនួន ៤០០.០០០រៀល ក្នុងនោះចវិការរបស់មេបញ្ជាការស្រុកសន្ទុក១០០,០០០រៀល, គ្រឿងឧបភោគបរិភោគមាន អង្ក ៨០គីឡូក្រាម, មីម៉ាម៉ា ៣កេះ, ត្រីខកំប៉ុង ២យួរ, ទឹកដោះគោឆៅ ៣ឡូ, ទឹកផ្លែឈើ ១កេះ, ទឹកក្រូច ១កេះ, អាវយឺត១, សារ៉ុង១, ក្រណាត់១ដុំ, សាប៊ូបោកខោអាវ៤គីឡូក្រាម

* គ្រួសារទី៣៖ លោក អនុសេនីយ៍ឯក ឃឹម វ៉ានថុន មន្ត្រីកងរាជអាវុធហត្ថខេត្តស្រុកប្រាសាទបល្ល័ង្ក មានជម្ងឺរលាកសរសៃចង្កេះ អំណោយមាន ថវិការចំនួន៦០០,០០០រៀល ក្នុងនោះមានការចូលរួមពីមេបញ្ជាការស្រុកប្រាសាទបល្ល័ង្កចំនួន៣០០,០០០រៀល, គ្រឿងឧបភោគបរិភោគមាន៖ អង្ករ ៨០គីឡូក្រាម, មីម៉ាម៉ា៣កេះ, ត្រីខកំប៉ុង២យួរ, ទឹកដោះគោឆៅ ៣ឡូ, ទឹកផ្លែឈើ១កេះ, ទឹកក្រូច១កេះ, អាវយឺត១, សារ៉ុង១, ក្រណាត់១ដុំ, សាប៊ូបោកខោអាវ៤គីឡូក្រាម៕