(កោះកុង)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៦៖៣០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង មូលហេតុដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំ និងបាក់បង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ចំនួន ១២ដើម។

សូមជម្រាបថា ដោយសារនៅទីតាំងខាងលើមានកំហូចធ្ងន់ធ្ងរ ក្រុមការងារនឹងធ្វើការជួសជុលជាបន្តទៀតនៅព្រឹកថ្ងៃស្អែក។អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕