(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ែតស៍ខម ខូអិលធីឌី នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩នេះ បានរៀបចំពិធីសូត្រមន្តចំរើនព្រះបរិត្ត លើករាសី និងរាប់បាត្រ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ដែលនឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ ទី១៤ ខែមេសា ព្រមទាំងបណ្តេញគ្រោះឧបទ្រុបចង្រៃ ទាំងឡាយទាំងពួងក្នុងឆ្នាំចាស់ និងទទួលពរជ័យទេវតាឆ្នាំថ្មី ព្រះនាមទុង្សាទេវី ដែលជាបុត្រទី១ របស់កបិលមហាព្រហ្ម ដែលនឹងចូលមកឃុំគ្រងភពផែនដី ជំនួសទេវតាឆ្នាំចាស់ ។

ឆ្លៀតក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ខាងមុខនេះ ក្រុមហ៊ុនអ៊ែតស៍ខម ខូអិលធីឌី សូមប្រសិទ្ធិពរជ័យ សេរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្ត៍ ចូលមានដល់លោកអ្នក និងក្រុមគ្រួសារ សូមមាន សុខភាពល្អ កម្លាំងកាយមាំមួន និងជោគជ័យគ្រប់ភារកិច្ច កើតមានដល់បងប្អូនខ្មែរគ្រប់ទីកន្លែង៕