(ត្បូងឃ្មុំ)៖ ខេត្ដត្បូងឃ្មុំ ជាខេត្ដពៅគេ ក្នុងចំណោមខេត្ដ-រាជធានីទាំង២៥ ក្នុងប្រទេសកម្ពុជា និងជាខេត្ដមានសក្ដានុពលសេដ្ឋកិច្ច ជាប់ចំណាត់ថ្នាក់ទី៣។

ត្បូងឃ្មុំ ជាខេត្តកំពុងបោះជំហាន លើដំណើរផ្លូវនៃការអភិវឌ្ឍន៍ ក្នុងល្បឿនមួយយ៉ាងលឿន ហើយមិនយូរមិនឆាប់គេជឿថា ខេត្ដដែលមានទីតាំងស្ថិតនៅជាប់នឹងដងទន្លេមេគង្គ ដែលជាវាលទំនាបមួយសម្បូរ ទៅដោយទេសភាពដ៏ល្អប្រណិត គួរឲ្យចង់គយគន់ និងរស់នៅរបស់មនុស្សគ្រប់ជាតិសាសន៏ និងគ្រប់ពណ៌សម្បុរមួយនេះ នឹងក្លាយទៅជាទីក្រុងមួយដ៏ស្រស់ស្អាតជាក់ជាមិនខាន។

ទន្ទឹមនឹងនេះ ខេត្តត្បូងឃ្មុំ នាពេលបច្ចុប្បន្ននេះ កំពុងមានសន្ទុះឡើងយ៉ាងខ្លាំង ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធរួមមានដូចជា៖ ផ្លូវ ស្ពាន លូ បណ្ដាញអគ្គិសនី និងប្រព័ន្ធបំពង់បង្ហូរទឹកស្អាត ជាកត្តាជំរុញឲ្យវិស័យអចលនទ្រព្យ ដែលស្ថិតនៅចំណុចសំខាន់ៗ មួយចំនួនដូចជា៖

* ដីនៅទីរួមខេត្ត ជាទីតាំងសម្រាប់តំបន់គម្រោងអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល និងសាលាខេត្ត ដូចជា គម្រោងសាងសង់មណ្ឌលពាណិជ្ជកម្មជាតិ និងអន្តរជាតិ ប្រមូលម្តុំដោយសំណង់អគាររដ្ឋបាល សំណង់លំនៅឋាន តំបន់កម្សាន្តបែបប្រវត្តិសាស្ត្រ និងប្រមូលផ្តុំដោយអគារពាណិជ្ជកម្ម ផ្សារទំនើប សាកលវិទ្យាល័យ

* គំរោងថ្មីមួយ កាលពីដើមខែមិនា ២០១៩ ដែលបានការអញ្ជើញជាអធិបតីភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រួមជាមួយ លោក វ៉ាង រិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបើកការដ្ឋានសាងសង់ មន្ទីរពេទ្យមិត្ដភាព កម្ពុជា-ចិន ដែលមានតម្លៃសរុបប្រមាណ ជិត៥០លានដុល្លារសហរដ្ឋអាមេរិក។

ដោយសារការវិវឌ្ឍខ្លាំង នៃវិស័យអចលនទ្រព្យ ក្នុងខេត្តត្បូងឃ្មុំបែបនេះ យើងសង្កេតឃើញមានក្រុមហ៊ុនអចលនទ្រព្យ បើកគំរោងលក់អចលនទ្រព្យរបស់ខ្លួនយ៉ាងច្រើន តែក្នុងចំណោមក្រុមហ៊ុនទាំងនោះ។

យើងក៏សង្កេតឃើញថា ក្រុមហ៊ុន វិមានបៃតង រៀលអ៊ីស្តេត ខូអិលធីឌី ដែលជាក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយ ក៏បានចូលរួមធ្វើការបោះទុន វិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងទឹកដីនៃខេត្ដត្បូងឃ្មុំនេះដែរផង នៅលើផ្ទៃដីសរុបចំនួនប្រមាណ៤៧ហិកតា ដែលជាគម្រោងវិនិយោគធំជាគេ នៅលើទឹកដីនៃខេត្ដ ដែលសម្បូរទៅដោយធនធាន និងមានសក្ដានុពលខ្ពស់មួយនេះ។

ក្រៅពីវិស័យសំណង់អចលនទ្រព្យដ៏មានសក្ដានុពល និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលកំពុងរីកដុសដាលជាបន្តបន្ទាប់ ត្បូងឃ្មុំក៏ជាខេត្តមួយ ដែលពោលពេញទៅដោយដំណាំកសិឧស្សាហកម្ម តួយ៉ាងមានដូចជា៖ កៅស៊ូ ម្រេច ដំឡូងមី ពោតក្រហម ស្វាយចន្ទីរ អំពៅ និងថ្នាំជក់ជាដើម។

វាជាកត្តាជុំរុញ និងទាក់ទាញដល់អ្នកវិនិយោគក្នុងតំបន់ និងអន្តរជាតិ ឲ្យចូលមកធ្វើការបោះទុនវិនិយោគ សាងសង់ជារោងចក្រ សហគ្រាស ក្រុមហ៊ុន ដើម្បីផលិត និងនាំចេញទៅលើទីផ្សារ និងការរំពឹងទុក ការរីកចំរើនកាន់តែច្រើនឡើងថែមទៀត នៅពេលអនាគត៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់មន្ទីរពេទ្យតម្លៃ ៥០លានដុល្លារនៅខេត្តត្បូងឃ្មុំ៖