(ភ្នំពេញ)៖ គ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ ជាគ្រឹះស្ថានដ៏ធំជាងគេនៅកម្ពុជា ផ្ដល់ជូនឱកាសពិសេស ជូនដល់អតិថិជន ដោយចាប់ពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ នេះតទៅ អតិថិជនទាំងអស់គ្នា អាចធ្វើប្រតិបតិ្តការ ទូទាត់ទឹក, ភ្លើង និងផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) តាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័តដោយឥតគិតថ្លៃ។

ការផ្ដល់ជូនពិសេសនេះធ្វើឡើង ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងពេញទំហឹង របស់អតិថិជនដែលបានប្រើប្រាស់សេវាកម្មរបស់ប្រាសាក់។

លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ឲ្យដឹងថា «ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាថ្លែងអំណរគុណចំពោះការគាំទ្រ របស់អតិថិជនប្រាសាក់បានធ្វើការផ្ដល់ជូន ដោយឥតគិតថ្លៃនូវសេវាទូទាត់ទឹក, ភ្លើង, ផ្ទេរប្រាក់ និងផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code)។

លោកបន្ដថា រាល់ប្រតិបត្តិការទាំងអស់នេះ អាចធ្វើឡើងដោយមិនគិតថ្លៃ។ ដូច្នេះអតិថិជន អាចរីករាយចាត់ចែងសាច់ប្រាក់របស់ខ្លួន តាមរយៈម៉ាស៊ីនអេធីអឹម និងសេវាធនាគារចល័ត បានគ្រប់ពេលវេលាគ្រប់ទីកន្លែង២៤ម៉ោង ក្នុងមួយថ្ងៃ៧ថ្ងៃក្នុងមួយសប្ដាហ៍។

លោក សូនី បន្ថែមថា «ចំពោះអតិថិជនដែលមិនទាន់បាន បើកគណនីជាមួយប្រាសាក់ សូមមេត្តារួសរាន់ឡើង នោះលោកអ្នកនឹងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត និងការភ្ជាប់សេវាធនាគារចល័តដោយឥតគិតថ្លៃ ដែលអនុញ្ញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការផ្សេងៗ បានដោយស្រួលលឿនរហ័ស និងសុវត្ថិភាព»

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ ០៨៦ ៩៩ ៩៩ ១១/ ០២៣ ៩៩ ៩៩ ១១ ឬចូលទៅកាន់ www.prasac.com.kh៕