(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ញេីលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលលិខិតជូនពរនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្ដឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ក្នុងនាមកាកបាទ ក្រហម កម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវក្តីអំណរសាទរចូលរួមជូន សព្ទសាធុ ការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខមហាប្រសើរ ចំពោះសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោកជំទាវ សូមមានសុខភាពល្អ បរិបូរបញ្ញាភ្លឺថ្លាឈ្លាសវៃ កាយពលរឹងមាំ និងមានជន្មាយុយឺនយូរ។

វីរៈភាពដ៏ត្រចះត្រចង់របស់សម្ដេចក្រឡាហោម ដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតីព្រមទាំង បទពិសោធន៍ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការបង្ក្រាបគ្រឿងញៀន អភិវឌ្ឍប្រទេសជាតិការពារបូរណភាពទឹកដីប្រកបដោយសុខដុមរមនាឲ្យសម្បូររុងរឿង ជាពិសេសការដឹកនាំក្រសួងមហាផ្ទៃទទួល បានជោគជ័យថ្មីៗជាច្រើន ក្រោមអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់ដ៏ត្រជាក់ នៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ តេជបារមី នៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ ក្នុងលោកទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សាទេវី សូមអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់យ៉ាង ជូនសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយ ព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ខ្លឹមសារទាំងស្រុងនៃលិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូនសម្តេចក្រឡាហោម ស ខេង មានដូចខាងក្រោមនេះ៖