(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្ញេីលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនៅក្នុងលិខិតជូនពរនោះមានខ្លឹមសារថា «ក្នុងឱកាសប្រកបដោយមហានក្ខត្តឫក្សមង្គលថ្លៃថ្លាឧត្ដុង្គឧត្ដម នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ខ្ញុំបាទ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមលំឱនកាយគោរព ជូននូវសព្ទសាធុការពរជ័យ បវរសួស្ដី សិរីវឌ្ឍនាវិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាទីគោរពដ៏ខ្ពង់ខ្ពស់សូមបានប្រកបដោយសុខភាពល្អបរិបូរ កាយពលមាំមួន បញ្ញាញាណ ភ្លឺថ្លាចាកផុត ពី រោគាព្យាធិ និងមានជន្មាយុយឺនយូរ។

គំរូវីរៈភាពមនុស្សធម៌ដ៏គួរឲ្យស្ញប់ស្ញែង គឺទឹកចិត្តមេត្តាករុណា និងព្រហ្មវិហារធម៌ ដ៏វិសេសវិសាលថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានប្តេជ្ញាខ្ពស់លះបង់ កម្លាំងកាយ ចិត្តដ៏ធំធេងក្នុងតួនាទីជាស្រ្តីដឹកនាំដ៏ឆ្នើម នៃកម្ពុជារួមចំណែក ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព វិបុលភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា ជាក្តីសង្ឃឹមរបស់គ្រួសាររងគ្រោះ និងជនងាយ រងគ្រោះ ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស័្មគ្រចិត្ត យុវជននៃកាកបាទក្រហមកម្ពុជា មានជីវភាពល្អប្រសើរឡើងជាបន្តបន្ទាប់ បានលើកស្ទួយកិត្តិយស កិត្យានុភាពកាកបាទក្រហមកម្ពុជា កាន់តែល្បីរន្ទឺពេញសកលលោក ស័ក្តិសមជាស្ថាប័នមនុស្សធម៌នៃអារ្យប្រទេសរុងរឿងថ្កើងថ្កាន ក្រោមម្លប់ដ៏ត្រជាក់នៃសម្តេច ព្រះមហាក្សត្រីព្រះវររាជមាតានៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសឆ្នាំថ្មីនេះ យើងខ្ញុំ សូមលើកហត្ថប្រណម្យបួងសួង ដល់គុណបុណ្យ ព្រះរតនត្រ័យ វត្ថុ ស័ក្ដិសិទ្ធិ ក្នុងលោក បារមីទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតា ឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សាទេវី សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងសម្ដេចអគ្គមហា សេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ លោកយាយមហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅៗជាទី ស្រឡាញ់សូមបាន សមប្រកបដោយ ព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀង ឃ្លាត ឡើយ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃលិខិតជូនពររបស់សម្តេចចៅហ្វាវាំង ផ្ញេីជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖