(ចិន)៖ លោក យ៉ន សុវណ្ណ អនុប្រធានគណៈកម្មការកាត់បន្ថយថ្លៃដើមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និងលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញចូលរួមក្នុងសន្និសីទស្តីពីការផ្សព្វផ្សាយផលិតផលកសិកម្មរវាងខេត្តក្វាងចូវ និងកម្ពុជា ដែលប្រព្រឹត្តឡើងនៅតំបន់ក្វាងទុង ខេត្តក្វាងចូវ ប្រទេសចិន។

សន្និសីទនោះរៀបចំឡើងនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដោយសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចូលរួមធ្វើបទបង្ហាញស្តីពី ១៖ ទិដ្ឋភាពទូទៅសេដ្ឋកិច្ចរបស់កម្ពុជា និងឱកាសវិនិយោគ, ២៖ ស្ថានភាពវិស័យកសិកម្មកម្ពុជា ជាពិសេសវិស័យស្រូវអង្ករ និង៣៖ អត្ថប្រយោជន៍ និងលក្ខណៈសម្បត្តិនៃម៉ាកវិញ្ញាតកម្ម ម្លិះអង្គរ ដែលជាម៉ាកសម្រាប់អង្ករក្រអូបប្រណិតរបស់កម្ពុជា ដែលទទួលបានការគាំទ្រ និងពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៤ដង។

ក្រៅពីនោះ សនិ្នសីទក៏មានការរៀបចំចុះ MoU រវាងក្រុមហ៊ុន COFCO ខេត្ត និងវិស័យឯកជនក្នុងខេត្តក្វាងស៊ូ ក្នុងការធ្វើការផ្សព្វផ្សាយ និងលើកកំពស់អង្ករកម្ពុជានៅទីផ្សារចិន។ អង្គសន្និសីទ បានប្រព្រិត្តទៅដោយលទ្ធផលផ្លែផ្កា និងបរិយាកាសរីករាយបំផុត៕