(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញេីលិខិតគោរពជូនពរ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលក្នុងលិខិតជូនពរនោះមានខ្លឹមសារថា «ក្នុងឱកាសដ៏មហានក្ខត្ដឫក្សមង្គលសួស្តីប្រសើរថ្លៃថ្លា ប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាម ខ្ញុំផ្ទាល់ ខ្ញុំសូមជូនសព្ទសាធុការពរជ័យ បវរសួស្ដីសិរីមង្គល វិបុលសុខមហាប្រសើរចំពោះសម្ដេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមមានសុខភាពល្អបរិបូរកាយ ពលរឹងមាំបញ្ញា ភ្លឺថ្លាឈ្លាសវៃនិងមានជន្មាយុយឺនយូរ។

គំរូ វីរៈភាពដ៏ត្រចះត្រចង់របស់ សម្ដេចវិបុលសេនាភក្តី ដែលបានយកអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ព្រមទាំងបទពិសោធន៍ បំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ ជាតិសាសនា ព្រះមហាក្សត្រ និងក្នុងបុព្វហេតុដ៏ថ្លៃថ្លានៃការការពារខឿនឯករាជ្យជាតិ បូរណភាពទឹកដីក្នុងសុខសន្តិភាព ការបង្រួបបង្រួមជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជំរុញការអភិវឌ្ឍជាតិ ជាពិសេសដឹកនាំស្ថាប័នព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួល បានជោគជ័យបន្តបន្ទាប់ជាច្រើនគួរជាទីមោទនៈយ៉ាងក្រៃលែង ។

ក្នុងឱកាសឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះ រតនត្រ័យ តេជបារមីនៃវត្ថុស័ក្ដិសិទ្ធិ ទាំងអស់ ក្នុងលោកទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ព្រះនាម ទុង្សាទេវី សូមអភិបាលប្រោះព្រំ សព្ទសាធុ ការពរជ័យគ្រប់យ៉ាងជូនសម្ដេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី បុត្រប្រសា ចៅប្រុសចៅស្រី ជាទីស្រឡាញ់ សូមបាន ប្រកបដោយព្រះពុទ្ធពរដ៏ប្រសើរថ្លៃថ្លា ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»

ខ្លឹមសារទាំងស្រុងនៃលិខិតជូនពររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញេីជូនសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា មានដូចខាងក្រោមនេះ៖