(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប ចំនួន៣៨ករណី ក្នុងនោះ មានករណីប្រើប្រាស់៦ករណី និងជួញដូរ១១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន៣៨នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ២,២០៤ករណី ឃាត់មនុស្ស ៤,៧៧៣នាក់ (ស្រី ៣៩០នាក់) ក្នុងនោះមានជនបរទេស១២១នាក់ផងដែរ៕