(ព្រះសីហនុ)៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ មាននាវាទេសចរណ៍បរទេសមួយគ្រឿងទៀតហើយ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

មន្ដ្រីដដែលបានបន្ថែមថា នាវាទេសចរណ៍នេះ ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន ២,៤៥៣នាក់ និងមាន ៥៥សញ្ជាតិ ចូលមកទស្សនាប្រទេសកម្ពុជា ក្នុងរយៈពេល ១ថ្ងៃ។ នាវានេះ មាននាវិកបម្រើការលើនាវាចំនួន ១,០៧៦នាក់ មកពី ៥៨សញ្ជាតិ។

មន្ត្រីនគរបាលច្រកទ្វារអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបញ្ជាក់ថា នាវានេះមានដំណើរទេសចរណ៍មកពីប្រទេសថៃ ចូលមកកម្ពុជា និងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុវិញ ឆ្ពោះទៅប្រទេសវៀតណាម បន្តទៀតនៅវេលាម៉ោង០៥៖៣០នាទី ល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ៕