អគារប៉ុស្ដិ៍នគរបាលរដ្ឋបាលតាប្រុក ដែលជាអំណោយរបស់លោក ហ៊ុន ណេង និងនាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
10-04-2019 12:34
(កំពង់ចាម)៖ អគារប៉ុស្ដិ៍នគរបាលរដ្ឋបាលតាប្រុក នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម
និងលោកអភិបាលស្រុកចំការលើ។
សមិទ្ធផលនេះ ជាអំណោយរបស់លោក ហ៊ុន ណេង អ្នកតំណាងរាស្ដ្រខេត្តកំពង់ចាម, នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងដោយមានការផ្ដួចផ្ដើមសាងសង់ ដោយលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។
អាគារនេះមានទំហំ៥,២០ម៉ែត្រ គុណ៩,៥០ម៉ែត្រ ប្រក់សង្គសី សាងសង់អស់ចំនួន១៤,៨៧៩ដុល្លា មានទីតាំងស្ថិតនៅភូមិស្រែប្រាំង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់លោកស្នងការរងនគរបាលខេត្ត, អធិការ-អធិការរង, នាយ-នាយរងប៉ុស្ដិ៍ និងមន្ត្រី នៃអធិការដ្ឋាននគរបាលស្រុកចំការលើ ចំនួន៨៨នាក់ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់យាយជី តាជី ប្រជាពលរដ្ឋ ប្រជាការពារ ចំនួន៧០០នាក់ផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានជូនក្រណាត់សមួយដុំ និងថវិកា២ម៉ឺនរៀល ដល់យាយជី តាជី ចំនួន១៨នាក់៕