(ភ្នំពេញ)៖ នៅពេលដែលយើងគ្រប់គ្នាទទួលបានសំណួរមួយថា តើនណាជាសំណព្វចិត្តរបស់អ្នកគ្រប់ពេលវេលានោះច្បាស់ណាស់ ចម្លើយដែលចេញមក គឺសំដៅទៅលើបុគ្គលក្នុងនាមជាមនុស្សដែលយើងស្រឡាញ់បំផុត ឬអាចជាសត្វចិញ្ជឹមដែលយើង គ្រប់គ្នាស្រឡាញ់ និងរស់នៅជាមួយយើងរាល់ថ្ងៃជាក់ជាមិនខាន។

លោកអ្នកសាកគិតបន្តិចទៅមើលថាអ្វីដែលនៅជាប់ជាមួយយើងរាល់ថ្ងៃគ្រប់ពេល និងគ្រប់ទីកន្លែង ទៅណាក៏យកទៅដែរ សូម្បីតែចូលបន្ទប់ទឹក ក៏មិនអាចបំភ្លេចបាន បើភ្លេចវាដូចបាត់របស់អ្វីម្យ៉ាង ស្ទើរតែសំខាន់ជាងគ្រឿងអលង្កាដែលនៅជាប់នឹងខ្លួនរបស់យើងទៅទៀត! គិតឃើញឬនៅ? ខ្ញុំប្រាប់ទៅចុះ វាគឺជាទូរស័ព្ទវៃឆ្លាត (Smart Phone) ហ្នឹងណា All Nop។ ឃើញទេ វាមិនពិបាករកនឹកនោះទេ ព្រោះថា Smart Phone គឺជាមិត្តដ៏យល់ចិត្តម្នាក់របស់យើងគ្រប់គ្នា ឬអាចនិយាយបានថាវាជាមិត្តដ៏ស្មោះត្រង់ម្នាក់ដែលមនុស្សគ្រប់គ្នាត្រូវតែងតែចង់បាន និងយកទៅតាមខ្លួនជានិច្ច សម្រាប់មនុស្សគ្រប់វ័យ។

ដោយ Smart Phone អាចធ្វើការសន្ទនាគ្នាបាន អាចលេងហ្គេមអនឡាញក៏បាននៅពេលសម្រាកពីការងារ និងការសិក្សាហើយអ្វីដែលកាន់ តែពិសេសទៀតនោះ គឺវាអាចជំនួយដល់ការសិក្សារស្រាវជ្រាវរកគំនិតច្នៃប្រឌិត ទាញយកចំណេះដឹងទូទៅល្អៗ ដើម្បីជាគន្លឹះសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗផងដែរ ។

ក្នុងនោះដែរលោកអ្នកតែងតែប្រើប្រាស់សំណព្វចិត្តមួយនេះ ដើម្បីធ្វើជាអ្នកផ្តិតយករូបភាពបែបគ្រួសារ និងរូបភាពផ្ទាល់ខ្លួន ព្រមទាំងរូបភាព ទេសភាពដ៏ស្រស់ស្អាតនានា និងទាក់ទាញបំផុតរហូតដល់បុគ្គលខ្លះបានទទួលជោគជ័យក្នុងវិស័យថតរូប តាមរយៈសំណព្វចិត្តមួយនេះហើយ។

លើសពីនេះទៀត Smart Phone ប្រៀបដូចជាទីកន្លែងដែលបានតម្កល់រូបភាពអនុស្សាវរីយ៍ជាច្រើន បង្កើនការចងចាំរវាងគ្នាទៅវិញទៅមក ហើយក្នុងនោះក៏មានគូរស្នេហ៍ខ្លះបានជ្រើសរើសប្រើប្រាស់ទូរស័ព្ទម៉ូឌែលដូចគ្នា ដើម្បីបង្ហាញពីក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក ជាសារធារណៈថែមទៀតផង។

ដូច្នេះនៅចាំអីទៀតតោះនាំគ្នាជ្រើសរើសយកសំណព្វចិត្តរបស់អ្នក និងជូនកាដូចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ទៅដល់មនុស្សដែលអ្នកស្រឡាញ់ ចាប់ពីពេលនេះតទៅ ដែលអាចផ្តល់អត្ថប្រយោជន៍ឱ្យលោកអ្នកទាំងតម្លៃ ទាំងគុណភាព។ ដូច All Nop បានដឹងចឹង បច្ចុប្បន្ននេះមានសំណព្វចិត្ត (Smart Phone) ថ្មីៗជាច្រើនកំពុងវាយលុកក្នុងទីផ្សារ ក្នុងនោះដែរក៏មានសំណព្វចិត្តមួយដែលមានឈ្មោះថា F11 Pro ដែលវាកំពុងតែស្ថិតក្នុងដៃ អ្នកជំនាញថតរូបជាច្រើន បាននឹងកំពុងប្រើប្រាស់ម៉ូឌែលមួយនេះ ចឹងនៅចាំអីទៀត តោះទៅស្វែងរកសំណព្វចិត្តរបស់យើងទាំងអស់គ្នា ចាប់ពីពេលនេះតទៅ៕