(ភ្នំពេញ)៖ ដើម្បីបំពេញ និងឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជន ហាង Circle K នឹងផ្ដល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះមួយចុងក្រោយបំផុត ទៅកាន់អតិថិជន បន្ទាប់ពី Circle K សហការជាមួយ Kerry Express និងទាំងសាខាជាង២០ ក្នុងឆ្នាំ២០១៩នៅរាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួលដល់ទីផ្សា អនឡាញ និងសហគ្រាសខ្នាតតូច និងមធ្យម លើសេវាកម្មបញ្ញើថ្ងៃបន្ទាប់ នៅគ្រប់ទីតាំងទាំងអស់។

ហាង Circle K ផ្ដល់អាទិភាពលើភាពឯងស្រួល និងគុណភាពនៃសេវាកម្មដោយ «Circle K x Kerry Express» មានលក់ប្រអប់ ខ្នាតតូច Mini S និងM នៅគ្រប់ទីតាំង ដើម្បីជួយសម្រួលដល់អតិថិជន ដែលប្រើប្រាស់សេវាកម្មនេះ។ក្នុងឆ្នានេះដែរ Circle K គ្រោងនឹងបន្ដបើកដំណើរការសេវាកម្ម Kerry Express ចំនួន១០០ កន្លែងនៅរាជធានីភ្នំពេញ ហើយក៏រំពឹងទុថា កិច្ចសប្រតិបត្តិការនេះ នឹងគ្រប់បណ្ដាតំបន់នានាគ្រប់ខេត្តក្រុង រួមមានតំបន់ទេសចរាណ៍ ដែលមានហាង Circle K នៅឆ្នាំក្រោយនេះ។

លោក Dickson Pang អ្នកគ្រប់គ្រង នៃLogistics & Express បានថ្លែងថា Circle K ជាដែគូល្អរបស់Kerry Expressd ដោយ CircleK បានបើករយៈពេល២៤ម៉ោងជារៀងរាល់៧ថ្ងៃ។ហើយសេវាកម្មនេះ លោកអ្នកអាចផ្ញើអីវ៉ាន់នៅគ្រប់បញ្ជររបស់ Circle K ដោយងាយស្រួល ដោយរង់ចាំតែមួយថ្ងៃតែប៉ុណ្ណោះ។សម្រាប់អតិថិជន នៅក្នុងទីក្រុងភ្នំពេញ លោកអ្នកគ្រាន់តែផ្ញើអីវ៉ាន់មុនម៉ោង១២ព្រឹក ចឹងនៅពេលរសៀលលោកអ្នកនឹងទទួលបានអីវ៉ាន់តែម្ដង។

លោកបន្ដថា «ដោយមើលឃើញថា សម័យឥលូវ ជាសម័យឌីជីថល នៅតាម Online ជាច្រើន ចឹង Kerry Express ក៏បានបង្កើតឱ្យមានសេវាកម្មនេះឡើង ហើយយើងនឹងផ្ដល់ជូននូវសេវាកម្មបញ្ញើរអីវ៉ាន់ជាង១០០ទីតាំង នៅកម្ពុជា ។ក្នុងនោះ យើងសង្ឃឹមថា សេវាកម្មផ្ញើទំនិញ និងហាងលក់ទំនិញរបស់ Circle K នឹងរីកចម្រើនទាំងអស់គ្នា ជាមួយ Kerry Express»។

បច្ចុប្បន្ននេះបច្ចេកវិទ្យា និងសេវាកម្មថ្មីៗ បានដើរតួយ៉ាងសំខាន់ ក្នុងការសម្របតាមកាផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរបស់អតិថិជន ដែលរួមានការប្រើប្រាស់សេវាកម្មទិញឥវ៉ាន់អនឡាញ និងប្រតិបត្តិការហិរញ្ញវត្ថុតាមអេឡិចត្រូនិក ។ដូច្នេះអាជីវកម្ម ហាងទំនិញ ត្រូវផ្ដល់ជូនអតិថិជនរបស់ខ្លួន នូវទម្រង់ថ្មីនៃសេវាកម្ម ដើម្បីបំពេញនូវការសេវាជូនអតិថិជន ឱ្យមានភាពងាយស្រួល និងសម្បូរបែប តាមដែនមានអាចធ្វើទៅបាន។

ភាពជាដៃគូជាមួយ Kerry Express ជាជំហានដ៏សំខាន់មួយសម្រាប់ Circle K ដើម្បីក្លាយជាហាងផ្ដល់សេវាកម្មល្អ និងភាពងាយស្រួលដល់អតិថិជន។ ហើយអ្វីដែលល្អបំផុតនោះ គឺតម្លៃសេវាកម្មពឹងផ្អែកទៅលើទំហំនៃទំនិញ ជំនួសឲ្យទម្ងន់ ដែលមានថ្លៃបញ្ញើចាប់ពី៤០០០រៀលប៉ុណ្ណោះ។ គឺជាការចាប់ផ្ដើមដ៏ល្អមួយ សម្រាប់ក្រុមហ៊ុនទាំងពីរ ក្នុងការបង្ករលក្ខណៈងាយស្រួល ឲ្យអតិជនកាន់តែច្រើន ក្នុងការប្រើប្រាស់សេវាកម្មបញ្ញើទំនិញទូទាំងប្រទេស ក៏ដូចជា គាំទ្រដល់ការរីកចម្រើននៃអាជីវកម្មអនឡាញ និងសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។ Kerry Express ក៏មានគម្រោងផ្ដល់ជូននូវសេវាកម្មបន្ថែមទៀត ដល់អតិថិជន របស់ខ្លួននាពេលអនាគត ដើម្បីសម្គាល់ក្រុមហ៊ុន Kerry Express ក្រោមគំនិត «Kerry Express គ្រប់ទីកន្លែង»។

Kerry Express Cambodia ជាក្រុមហ៊ុនដែលផ្ដល់សេវាកម្មបញ្ញើទូទាំងកម្ពុជា ដែលមានហាងបញ្ញើច្រើនជាង១០០កន្លែង និងមជ្ឈមណ្ឌលចែកចាយចំនួនជាង៤០ទីតាំងផ្សេងទៀត នៅកម្ពុជា។ Kerry Express ផ្ដល់ជូននូវសេវាកម្មពិសេស២ រួមមាន៖ ទី១៖ ភ្នំពេញ Same-Day (សេវាកម្មថ្ងៃតែមួយ ក្នុងរាជធានីភ្នំពេញ) និងទី២-សេវាកម្មថ្ងៃបន្ទាប់ ទៅកាន់គ្រប់ ខេត្ត-ក្រុង ។សម្រាប់សេវាកម្មថ្ងៃតែមួយ អតិថិជនអាចធ្វើការទំនាក់ទំនងមក Kerry Express មុនម៉ោង១២ថ្ងៃត្រង់ ហើយទំនិញរបស់លោកអ្នក និងត្រូវបានដឹកជូននៅពេលរសៀល ជាមួយការប្រមូលសាច់ប្រាក់ (COD) ។៩៥% នៃបញ្ញើ ត្រូវបានចែកជូនដល់ដៃអតិថិជន ក្នុងការទាក់ទងលើកទី១ ជាមួយសេវាកម្មថ្ងៃបន្ទាប់របស់ Kerry Express ៕