(កំពង់ចាម)៖ ឆេងម៉េងឆ្នាំនេះ ស្រាបៀរកម្ពុជា ត្រូវប៉ាន់ខ្លាំង ព្រោះមានអតិថិជនសួររកច្រើនស្ទើរតែគ្រប់ហាងលក់ស្រាបៀរ និងភេសជ្ជៈ បន្ទាប់ពីល្បីថា មានអតិថិជនបងប្អូនស្រី ៣នាក់ នៅស្រុកបាធាយ ខេត្តកំពង់ចាម ឈ្នះរង្វាន់ ៤០លានរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា នៅកន្លែងសែនផ្នូរឆេងម៉េងតែម្តង។

ឈរទន្ទឹមគ្នាទាំង៣នាក់បងប្អូន លោកស្រី ផូ ទូច ដែលជាអ្នកឃើញផ្ទាល់នូវរង្វាន់ ៤០លានរៀល លើក្រវិលកំប៉ុងស្រាបៀរកម្ពុជា ដែលខ្លួនគាស់នោះ បានប្រាប់ទាំងទឹកមុខ សប្បាយរីករាយយ៉ាងខ្លាំងថា «ពេលដែលខ្ញុំឃើញរង្វាន់៤០លានរៀល នោះភ្លាម ខ្ញុំមានអារម្មណ៍ភ័យផងអរផង ខ្ញុំលួចមើលក្រវិលកំប៉ុងហ្នឹងម្នាក់ឯងម្តងហើយម្តងទៀត មុននឹងបង្ហាញទៅបងប្អូនខ្ញុំ ពេលដែលខ្ញុំឃើញច្បាស់ហើយ បង្ហាញទៅពួកគេ ពួកយើងស្រែកហ៊ោរសប្បាយខ្លាំងតែម្តង ហើយក៏អុជធូបអរគុណដល់ផ្នូរម៉ាកុងតែម្តងទៅ ព្រោះគិតថាពួកយើងសែនត្រូវហើយ ដែលទិញស្រាបៀរកម្ពុជាមកដាក់សែនជូនដូនតាយើងឆ្នាំនេះ»

លោកស្រីបន្តទៀតថា ប្រាក់រង្វាន់យើងនឹងចែកគ្នាបីនាក់បងប្អូនតែម្តង ព្រោះវាជាលាភដែល ជីដូនជីតាចែកឱ្យហើយ តាមរយៈឈ្នះរង្វាន់ពីស្រាបៀរកម្ពុជា៕