(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានផ្ញើសារលិខិតជូនពរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ នាពេលខាងមុខនេះ។

នៅក្នុងសារលិខិតជូនពរ, សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងថា «ឆ្លៀតក្នុងឱកាសមហាប្រពៃថ្លៃថ្លានេះដែរ ខ្ញុំសូមសំដែងនូវការកោតសរសើរដោយស្មោះ ចំពោះគំរូវីរភាពដ៏ឆ្នើមរបស់ សម្តេចតេជោ ដែលបានរួមចំណែកតស៊ូ រំដោះប្រទេសជាតិ ស្វះស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ កសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនដូចបច្ចុប្បន្ន»

សម្ដេចពញាចក្រី ហេង សំរិន បានបន្ដថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា សម្រេចបាននូវមហាជោគជ័យ ដ៏ត្រចះត្រចង់ជាបន្តបន្ទាប់ ថែរក្សានូវសុខសន្តិភាព ស្ថិតស្ថេរគង់វង្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ កាន់តែមានសន្ទុះជឿនលឿនបោះជំហានទៅមុខ ប្រកបដោយភាពជឿជាក់ និងទទួលបាននូវកិត្យានុភាព ដ៏ស័ក្តិសម ទាំងក្នុងក្របខណ្ឌតំបន់ និងលើឆាកអន្តរជាតិ។

ខាងក្រោមនេះ ជាសារលិខិតជូនពរ របស់សម្ដេចពញាចក្រី ហេង សំរិន៖