(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានរកឃើញអតិថិជន ដែលមានសំណាងបីរូបទៀតហើយ ពីការចាប់រង្វាន់លើកទីបួន ប្រូម៉ូសិន ទិញHuawei អេ 7 ឈ្នះ Mazda 2 ដែលធ្វើឡើងនៅផ្សារទំនើប Soriya Center Point កាលពីសប្តាហ៍មុននេះ។ អតិថិជនដែលមានសំណាងទាំងបីរូបនៅក្នុងសប្តាហ៍នេះ គឺសុទ្ធតែជាអតិថិជន ដែលទិញស្មាតហ្វូន Huawei អេ 7។

អតិថិជនឈ្មោះ ជីន ទិញពីហាង ទីសារិទ្ធ 2 បានឈ្នះរង្វាន់ ម៉ូតូ Zoomer X ១រង្វាន់ ចំណែកឯអតិថិជនឈ្មោះ ឈុន យ៉ានី ដែលបានទិញពីហាង Amazon បានឈ្នះទូរទស្សន៍ Smart TV ៤៣អ៊ីញ ១រង្វាន់ និងទូរទស្សន៍ Smart TV ៤៣អ៊ីញ មួយរង្វាន់ទៀតបានទៅលើអតិថិជនឈ្មោះ ហេង សីហា ដែលបានទិញ ពីហាង ទីសារិទ្ធ 2។
ការចាប់ឆ្នោតលើកនេះ អតិថិជនរបស់ Huawei ដល់ទៅពីររូប ដែលទិញពីហាង ទីសារិទ្ធ 2 បានឈ្នះរង្វាន់ម៉ូតូផង និងទូរទស្សន៍ផង។

ក្នុងការចាប់ឆ្នោតលើកទីបួននេះ មានអតិថិជនសំណាងជាច្រើនរូប ដែលមិនបានលើកទូរសព្ទរបស់ក្រុមហ៊ុននៅពេលកំពុងផ្សាយផ្ទាល់ និងមួយចំនួនទៀត ដាក់លេខទូរសព្ទមិនបានត្រឹមត្រូវ។ ដូច្នេះបន្ទាប់ពីការទំនាក់ទំនងទៅបីដង មិនមានការឆ្លើយតប ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ រកអតិថិជនសំណាងថ្មីបន្តទៀត។ ការចាប់ឆ្នោតលើកនេះ ហាក់បីដូចជាមានភាពស្វិតស្វាញណាស់ ទម្រាំតែបានអតិថិជនសំណាងទាំងបីរូបនេះ។

ក្រៅពីការចាប់រង្វាន់លើកទីបួននេះ យើងក៏មានការប្រគល់រង្វាន់ជូនដល់អតិថិជន ដែលបានឈ្នះកាលពីលើកទីបីផងដែរ។ ក្រុមហ៊ុនបានដឹកម៉ូតូ Zoomer X ១រង្វាន់ ទៅប្រគល់ជូនអតិថិជនឈ្មោះ ពៅ ស្រីនិច ដល់ផ្ទះតែម្តងនៅក្រុងតាខ្មៅ។ ដំបូងឡើយ កញ្ញាហាក់បីដូចជាមិនសូវជឿថា មានសំណាងឈ្នះរង្វាន់នេះសោះ នៅពេលក្រុមហ៊ុនធ្វើការទំនាក់ទំនងទៅ ប៉ុន្តែបន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់នៅលើ Facebook Page របស់ Huawei រួច ទើបកញ្ញាជឿជាក់ថាបានឈ្នះពិតប្រាកដមែន។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានអញ្ជើញអតិថិជនពីររូប គឺលោក Jackson និងបងប្រុស សុផា ដែលបានឈ្នះទូរទស្សន៍មកប្រគល់រង្វាន់ផងដែរ។

ដើម្បីឆ្លើយតបនឹងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជន ក្រុមហ៊ុនក៏បន្ថែមការចាប់ឆ្នោតបួនលើកទៀត និងរង្វាន់បន្ថែមសរុបមានរហូតដល់៩ដង។ ការចាប់ឆ្នោតចាប់ពីលើកទី៥ ដល់លើកទី៨ ក៏ជាការចាប់បីរង្វាន់គឺ ម៉ូតូ ១គ្រឿង និងទូរទស្សន៍ ២រង្វាន់ ក្នុងមួយលើកៗដូចគ្នា ដែលធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង។ ការចាប់រង្វាន់ធំចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert និង Facebook Page ផ្លូវការរបស់ Huawei Mobile, Mazda Cambodia និង MYTV។

កាន់តែពិសេសទៀតនោះ អតិថិជនដែលទិញ Huawei អេ5s និង Huawei P30 Lite ក៏មានឱកាសចូលរួមការចាប់រង្វាន់ផងដែរ។ ដូច្នេះ អ្នកគ្រាន់តែទិញស្មាតហ្វូន ម៉ូដែលណាមួយក្នុងចំណោមម៉ូដែលទាំងប្រាំ ដូចជា Huawei អេ 7, nova 3 Lite, nova 3i, nova3, អេ5s ឫ P30 Lite ហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ដូចជាឈ្មោះ លេខទូរសព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Huawei អេ7 មានតម្លៃត្រឹមតែ 189ដុល្លារ , nova3 Lite តម្លៃ 259ដុល្លារ, nova3i តម្លៃ 299ដុល្លារ, nova3 តម្លៃ 469ដុល្លារ, អេ 5s តម្លៃ 159ដុល្លារ និង P30 Lite តម្លៃ 339ដុល្លារ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Website: https://consumer.huawei.com/kh/, Facebook: Huawei Mobile (https://bit.ly/2ePDMSq), Youtube Channel: https://bit.ly/2wTMMJL, Instagram: https://www.instagram.com/huaweimobilekh/