(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត​វត្តភ្នំ ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើន ដើម្បីអបអរសាទរឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ ឆ្នាំ​កុរ ឯកស័ក ព.ស២៥៦៣ គ.ស​២០១៩។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ អញ្ជើញចូលកម្សាន្តឲ្យបានច្រើនកុះករ ក្នុងឱកាសចូលឆ្នាំ៣ ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៩ នៅសង្ក្រាន្តវត្តភ្នំ៕