(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗ ដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។ ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ នឹងយាងនិវត្តន៍មកកាន់កម្ពុជាវិញ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាពនៅប៉េកាំង(ចុចអាន)

២៖ រាជរដ្ឋាភិបាលបញ្ចេញរថយន្តក្រុង១២០គ្រឿង ដឹកជញ្ជូនពលរដ្ឋទៅមករាជធានីភ្នំពេញ-បណ្តាខេត្តនានា ដោយឥតគិតថ្លៃ ៧ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំ(ចុចអាន)

៣៖ ទីបំផុតតុលាការបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុគ្គល ផែង វណ្ណ: ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ចំនួន២បទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ»(ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន ព្រមានក្រុមប្រឆាំងដែលចោទប្រកាន់ថា រាជរដ្ឋាភិបាលយកលេសដាច់ភ្លើង ដើម្បីបង្កើតវារីអគ្គិសនី (ចុចអាន)

៥៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនអត់ឱនជាដាច់ខាតឱ្យទណ្ឌិត សម រង្ស៉ី ដោយសារតែប្រមាថធ្ងន់ធ្ងរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក ហ៊ុន ម៉ាណែត ថាជាកូនមេដឹកនាំវៀតណាម (ចុចអាន)

៦៖ ក្នុងកិច្ចសម្ភាសជាមួយ VOA នៅអាមេរិក, ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់៖ កម្ពុជាដាច់ខាតមិនអនុញ្ញាតឲ្យមានការតវ៉ាទម្លាក់រាជរដ្ឋាភិបាលស្របច្បាប់ (ចុចអាន)

៧៖ រាជរដ្ឋាភិបាលសម្រេចឱ្យសាងសង់បន្ថែមវារីអគ្គិសនី និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យសរុប៣កន្លែង ផ្តល់អនុភាពសរុប ២០០មេហ្គាវ៉ាត់ (ចុចអាន)

៨៖ កម្ពុជាសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី ព្រោះមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមកមិនទាន់សភាពការណ៍តាមដែលកម្ពុជាត្រូវការ (ចុចអាន)

៩៖ ស្ករត្នោតកំពង់ស្ពឺ ត្រូវបានចុះក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ របស់សហភាពអឺរ៉ុប (ចុចអាន)

១០៖ កម្ពុជានាំចេញអង្ករជាង១៧ម៉ឺនតោន កើនឡើង៦ភាគរយ នៅត្រីមាសទី១ ឆ្នាំនេះ !(ចុចអាន)