(ភ្នំពេញ)៖ រដ្ឋសភា នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំរវាងគណៈកម្មការទី៧ ដែលទទួលបន្ទុកលើការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ ជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សេចក្ដីប្រកាសបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ បានសង្កត់ធ្ងន់ថា ស្របជាមួយការអភិរក្សនូវអ្វីដែលមានស្រាប់ ការសាបព្រួសចំណេះដឹងអំពីសិល្បៈ វប្បធម៌ តាមរយៈការអប់រំ សីលធម៌ និងលើកកម្ពស់នូវដួងព្រលឹងស្នេហាជាតិ មនុស្សធម៌ និងប្រពៃណីជាតិដល់ប្រជាជនខ្មែរគ្រប់ៗរូប ជាពិសេស យុវជន គឺពិតជាសំខាន់ និងចាំបាច់សម្រាប់កម្ពុជាបច្ចុប្បន្ន និងអនាគត។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់រដ្ឋសភា៖