(ភ្នំពេញ)៖ ជើងហោះហើរថ្មីបំផុតរបស់ AirAsia ធ្វើដំណើរត្រង់ពី ភ្នំពេញ ទៅកាន់ ភូកេត ដែលជាជើងហោះហើរមួយ ក្នុងចំណោមជើងហោះហើរ ទៅកាន់ទិសដៅឆ្នេរសមុទ្រដ៏ពេញនិយមបំផុត ក្នុងពិភពលោក។

ហោះហើរ៤ដង ក្នុងមួយសប្តាហ៍ (ថ្ងៃចន្ទ/ថ្ងៃអង្គារ/ថ្ងៃសុក្រ/ថ្ងៃសៅរ៍) ជាមួយនឹងការបញ្ចុះតម្លៃពិសេស ត្រឹមតែ៣៥ដុល្លារ សម្រាប់ការធ្វើដំណើរក្នុងមួយដង។ ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ដែលការកក់សំបុត្រក្នុងចន្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ដោយកក់សំបុត្រតាមរយៈ www.airasia.com។

លោក Santisuk Klongchaiya ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia បានថ្លែងថា AirAsia ពិតជារំភើបរីករាយណាស់ ដែលបានធ្វើការហោះហើរ ភ្នំពេញ-ភូកេត ចំនួន៤ដង ក្នុងមួយសប្តាហ៍ ដែលជើងហោះហើរនេះ មានការកើនឡើងយ៉ាងមានសក្តានុពលដោយ ភូកេត ជាទិសដៅមួយ ក្នុងចំណោមទិសដៅធ្វើដំណើរដ៏ពេញនិយមបំផុត ក្នុងពិភពលោករបស់ប្រទេសថៃ និងភ្នំពេញ ជាចំណុចកណ្តាល នៃតំបន់ពាណិជ្ជកម្មនៅកម្ពុជា។
លើសពីនោះ វាត្រូវបានសង្ឃឹមថា ការបង្កើតនូវបណ្តាញយ៉ាងទូលំទូលាយឆ្លងកាត់តំបន់អាស៊ាននេះ ទាំងកម្ពុជា និងប្រទេសថៃ នឹងទទួលបាននូវផលប្រយោជន៍ជាច្រើន ពីវិស័យទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជើងហោះហើរ ភ្នំពេញ-ភូកេត គឺជាជើងហោះហើរទីពីរ ដែលតភ្ជាប់ពីកម្ពុជា ទៅកាន់ ភូកេត បន្ទាប់ពីជើងហោះហើរ សៀមរាប-ភូកេត ដែលមានអ្នកធ្វើដំណើរជាច្រើននាក់ ដោយជាមធ្យមអ្នកធ្វើដំណើរមានរហូតដល់៨០ភាគរយ។ ជាមួយនឹងជើងហោះហើរមួយនេះ យើងមើលឃើញថា មានទាំងអ្នកធ្វើដំណើរ ដែលជាប្រជាជនកម្ពុជា និងមកពីអន្តរជាតិនៅក្នុងតំបន់អាស៊ាន ដូច្នេះក្រុមហ៊ុនអាកាសចរណ៍ រំពឹងថា នឹងផ្តល់ភាពកាន់តែងាយស្រួលដល់អតិថិជន ដែលអាចឱ្យលោកអ្នកធ្វើដំណើរទៅដល់ ភូកេត ដោយផ្ទាល់ដោយមិនចាំបាច់ឈប់នៅ បាងកក ទៀតឡើយ។

លោក Santisuk បានលើកឡើងទៀតថា «AirAsia មានសេចក្តីសប្បាយរីករាយជាខ្លាំង ដែលបានបន្ថែមបណ្តាញមួយទៀត ដើម្បីតភ្ជាប់ ប្រទេសកម្ពុជា ជាមួយនឹងប្រទេសថៃ ហើយក៏សូមអរគុណដល់ប្រជាជនកម្ពុជា ដែលតែងតែគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុនអាកាសចរណ៍យើងខ្ញុំ។ ជើងហោះហើរថ្មីនេះ នឹងអនុញ្ញាតឱ្យលោកអ្នកធ្វើការហោះហើរត្រង់ ពី រាជធានីភ្នំពេញ ទៅកាន់ ភូកេត ជាមួយនឹងភាពងាយស្រួលបំផុត ដែលល្អសមនឹងតម្លៃ»

លើសពីភាពទាក់ទាញនៃឆ្នេរសមុទ្រ ភូកេត ក៏មានភាពទាក់ទាញក្នុងវិស័យស្ថាបត្យកម្ម និងវិស័យវប្បធម៌ជាច្រើនទៀតដូចជា អាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់ និងមាននូវសកម្មភាពជាច្រើនទៀត ដែលប្រាកដថា អាចបំពេញនូវបំណងប្រាថ្នា សម្រាប់បែបផែនជីវិតរបស់លោកអ្នកគ្រប់ៗគ្នា។

ភូកេត ត្រូវបានចាត់ទុកថាជាកោះឋានសួគ៌ នៅក្នុប្រទេសថៃ ដែលមានភាពទាក់ទាញយ៉ាងខ្លាំង ចំពោះតំបន់ឆ្នេរសមុទ្រ ក៏ដូចជាត្រីមាសប្រវត្តិសាស្ត្រ ពោរពេញទៅដោយស្ថាបត្យកម្មចិនកាត់ព័រទុយហ្គាល់ ដែលខុសប្លែកពីគេនៅក្នុងតំបន់ ការដើរមើលសិល្បៈគំនូរនៅលើជញ្ជាំង (Art Walks) ត្រៀមជាស្រេច សម្រាប់ឱ្យលោកអ្នកថតរូបលេងកម្សាន្ត ហើយលោកអ្នកអាចរីករាយជាមួយ នឹងការដើរទិញអីវ៉ាន់ដែលគ្មានទីបញ្ចប់ ក៏ដូចជាអាហារសមុទ្រដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទផងដែរ។

ជាមួយនឹងការបង្កើតនូវជើងហោះហើរថ្មីនេះ AirAsia បានផ្តល់នូវការបញ្ចុះតម្លៃពិសេសសម្រាប់ប្រជាជនកម្ពុជា ដែលមានតម្លៃចាប់ពី៣៥ដុល្លារ សម្រាប់ការធ្វើដំណើរមួយដង។ កក់ចាប់ពីថ្ងៃនេះ (ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩) រហូតដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ដោយកក់សំបុត្រតាមរយៈ www.airasia.com។ តាមដាននូវសកម្មភាពថ្មីៗ ក៏ដូចជាការបញ្ចុះតម្លៃពិសេស តាមរយៈ Facebook របស់ AirAsia (facebook.com/AirAsia) និង Twitter (twitter.com/AirAsia)។

សម្រាប់ជើងហោះហើរ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសថៃ AirAsia មានជើងហោះហើរចំនួន៤៖ ភ្នំពេញ-បាងកក (អាកាសយានដ្ឋាន Don Mueang) ៣ដង ក្នុងមួយថ្ងៃ, សៀមរាប-បាងកក ៣ដង ក្នុងមួយថ្ងៃ, សៀមរាប-ភូកេត១ដង ក្នុងមួយថ្ងៃ, ហើយឥឡូវនេះ ភ្នំពេញ-ភូកេត ៤ដង ក្នុងមួយសប្តាហ៍ ៕