(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យកាល់ម៉ែត ជិត២០០នាក់ នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ «បង្ហាញក្តីស្រឡាញ់របស់អ្នកបរិច្ចាគឈាមថ្ងៃនេះ» ដោយមានការចូលរួមពីសំណាក់លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បុគ្គលិកមន្ទីរពេទ្យ កម្មករ បងប្អូនអ្នកជំងឺ ជាច្រើនរូបផងដែរ។

កម្មវិធីបរិច្ចាគឈាមលើកនេះ អាចប្រព្រឹត្តទៅបានយ៉ាងអធិកអធម ដោយមានការចូលរួមឧបត្ថម្ភធំពីក្រុមហ៊ុនទឹកពិសា «វីតាល់» លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ត្រីក្រោមឱវាទទាំងអស់ដែលមានចិត្តសប្បុរសធម៌ ក្នុងការផ្តល់ឈាមលើកនេះ។

លោកអគ្គនាយក បានលើកឡើងផងដែរថា ការប្រារព្ធកម្មវិធីបរិច្ចាគឈាមនេះ ដោយស្មគ្រ័ចិត្ត គឺជាមោទនភាពមួយ ក្នុងការរួមចំណែកកាន់តែប្រសើរ ក្នុងការចូលរួមជួយស្រោចស្រង់ជីវិតប្រជាពលរដ្ឋ ដែលកំពុងតែត្រូវការឈាម ដើម្បីសង្គ្រោះជីវិត។

លោកអគ្គនាយកបានថ្លែងអំណរគុណ ចំពោះមជ្ឈមណ្ឌលជាតិ ផ្តល់ឈាមដែលតែងតែខ្នះខ្នែងផ្សព្វផ្សាយ និងប្រមូលឈាមសប្បុរសគ្រប់ទីកន្លែង ដើម្បីបំពេញបន្ថែមដល់តម្រូវការឈាម ជាចាំបាច់ទូទាំងប្រទេស។

លោកអគ្គនាយក ក៏រំពឹងថា នឹងបន្តគាំទ្រដល់កម្មវិធីបរិច្ចាគឈាម ហើយក៏នឹងបង្កើតឲ្យមានកម្មវិធីផ្តល់ឈាមបែបនេះ ជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ។

ដោយសារតែទឹក គឺមានសារសំខាន់ខ្លាំង ដើម្បីបំពេញជាតិទឹកឡើងវិញ បន្ទាប់ពីផ្តល់ឈាម ទើបវីតាល់បានផ្តល់ទឹកវីតាល់៦ដបរួមជាមួយនឹងថង់យួរ ដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមទាំងអស់បន្ថែមពីលើការឧបត្ថម្ភទឹកវីតាល់ក្នុងការប្រើប្រាស់ក្នុងកម្មវិធី។ ជាមួយនឹងការជួយគាំទ្រឧបត្ថម្ភ ពីវីតាល់ ក្រោមការដឹកនាំរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានធ្វើឱ្យមានការលើកកម្ពស់ការផ្សព្វផ្សាយឱ្យកាន់តែធំទូលាយចំពោះគុណប្រយោជន៍ នៃការបរិច្ចាគឈាម។

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានចំនួនអ្នកស្មគ្រ័ចិត្ត ផ្តល់ឈាម បានកើនឡើងច្រើនលើសពីឆ្នាំទៅ។ ប៉ុន្តែដោយសារតែចំនួននៃតម្រូវការក៏មានការកើនឡើងយ៉ាងខ្លាំងដែរ ដែលធ្វើឱ្យមជ្ឈមណ្ឌលនៅ តែប្រឈមនឹងកង្វះខាតឈាមនៅក្នុងស្តុក។

លោកវេជ្ជបណ្ឌិត បានបន្តថា ក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ត្រូវតែខិតខំស្វះស្វែងដាក់លិខិតស្នើសុំប្រារព្ធពិធីបរិច្ចាគឈាម ទៅតាមស្ថាប័នរដ្ឋ និងឯកជននានា នៅទូទាំងរាជធានី ដោយសង្ឃឹមថានឹងទទួលបានការសហការល្អដូចមន្ទីរ ពេទ្យកាល់ម៉ែតដែរ ដើម្បីបំពេញតម្រូវការឈាមក្នុងស្តុក។

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនវីតាល់ពិតជារីករាយ និងកោតសរសើរដល់ទឹកចិត្តមន្ត្រីរាជការ សិស្សានុសិស្ស និងពលទាហាន នាយទាហាន ទាំងឡាយ តាមស្ថាប័នរដ្ឋនានា ដែលមានបានចូលរួមចំណែកកយ៉ាងសកម្ម កម្មវិធីមនុស្សធម៌ ដែលទង្វើនេះ ជាគំរូរដ៏ល្អ សម្រាប់ប្រជាពលរដ្ឋដទៃ។ ដើម្បីជាការតបស្នងដល់ការគាំទ្រ របស់អតិថិជន វីតាល់ក្នុងមូលនិធិ ២៥៛ក្នុងមួយដប ក្រុមហ៊ុន នឹងរៀបចំនូវកម្មវិធីមនុស្សធម៌ ជាច្រើន ឱ្យកាន់តែច្រើនបន្ថែមទៀត នៅក្នុងឆ្នាំ២០១៩នេះ៕