(ភ្នំពេញ)៖ ករណីចោរលួចផ្លាកលេខរថយន្ដ ពាក់នៅលើរថយន្ដម៉ាក Highlander ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០៣ ផ្លាកលេខភ្នំពេញ2AJ-1864 នៅវេលាម៉ោង១១៖៤០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ដែលចតមុខផ្ទះ ស្ថិតក្នុងភូមិ១៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយជួបហេតុការណ៍នេះ ម្ចាស់រថយន្ដបានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣ ដើម្បីសមត្ថកិច្ចជួយស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់។

បើបងប្អូនណាប្រទះឃើញផ្លាកលេខភ្នំពេញ2AJ-1864 ពាក់នៅលើរថយន្ដផ្សេងសូមទំនាក់ទំនងទៅកាន់ម្ចាស់រថយន្ដ ដែលមានលេខ 070 999 015 ឬ 096 62 99999៕