(ភ្នំពេញ)៖ ថ្មីៗនេះបន្ទាប់ពីស្រាបៀរកម្ពុជា បានផ្លាស់ប្តូររូបិយប័ណ្ណរង្វាន់របស់ខ្លួន ទៅជាប្រាក់រៀលវិញម្តង ដើម្បីលើកស្ទួយរូបិយប័ណ្ណជាតិ ស្រាប់តែមានអ្នកឈ្នះរង្វាន់ធំ 40លានរៀល 4លានរៀល និង 40ម៉ឺនរៀល ពីក្រវិលកំប៉ុងស្រាបៀរកម្ពុជាព្រោងព្រាតតែម្តងគួរឱ្យកត់សម្គាល់។

តាមរយៈលោក Michael Sovann (ម៉ៃឃើល សុវណ្ណ) ប្រធានផ្នែករៀបចំកម្មវិធី និងទំនាក់ទំនងសាធារណៈ របស់ស្រាបៀរកម្ពុជា បានឱ្យដឹងថា «គ្រាន់តែរយៈពេល2 ថ្ងៃសោះកាលពីចុងសប្តាហ៍កន្លងទៅនេះ មានអ្នកឈ្នះរង្វាន់ប្រាក់ 40លានរៀល រហូតដល់តែ៣នាក់ឯណោះ នៅតាមបណ្តាលខេត្តផ្សេងៗគ្នា ក្នុងនោះមាននៅខេត្តបាត់ដំបង សៀមរាប និងក្រុងតាខ្មៅក្នុងពេលមកទស្សនាការប្រគុំតន្រ្តីស្រាបៀរកម្ពុជា Rock the Nation ហើយក៏មានអ្នកឈ្នះរង្វាន់ 4លានរៀល 2នាក់ បូករួមជាមួយអ្នកឈ្នះរង្វាន់ 40ម៉ឺនរៀល 2នាក់ផ្សេងទៀតផងដែរ»

លោកបន្តទៀតថា អ្នកដែលឈ្នះរង្វាន់នៅក្រុងតាខ្មៅ ទាំងរង្វាន់តូច និងធំ យើងបានរៀបចំប្រគល់រង្វាន់ឱ្យពួកគាត់រួចរាល់ហើយនៅលើឆាកប្រគុំតន្រ្តីស្រាបៀរកម្ពុជា Rock the Nation កាលពីយប់ម្សិលមិញ រីឯអ្នកនៅខេត្តបាត់ដំបង និងសៀមរាប យើងក៏បានធ្វើការណាត់ជួបប្តូររង្វាន់ជូនពួកគេ ឱ្យរួចរាល់ក្នុងសប្តាហ៍នេះដែរ។

លោកក៏ចូលរួមអបអរសាទរអ្នកឈ្នះរង្វាន់ទាំងអស់គ្នា និងថ្លែងអំណរគុណដល់ការគាំទ្ររបស់ពួកគេ ចំពោះស្រាបៀរកម្ពុជាកន្លងមក ហើយក៏បានផ្តាំផ្ញើរដល់អតិថិជនស្រាបៀរកម្ពុជាទាំងអស់ សូមពិសាដោយការទទួលខុសត្រូវផងដែរ ៕